ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំហើយដែល តារាសម្តែងសាច់សរម៉ដ្ឋរលោង កញ្ញា គង់ ច័ន្ទ
ស្រីមុំ បានបង្កើតទំនាក់ទំនង ស្នេហាជាមួយគូស្នេហ៍ លោក គឹម សីហា ផ្អែមល្ហែម ហើយថ្មីៗនេះ
ក៏ លេចឮព័ត៌មានថានាង បានរស់នៅផ្ទះក្រោមដំបូលផ្ទះ តែមួយជាមួយគ្នាថែមទៀតផង។
ជុំវិញព័ត៌មាននេះដែលត្រូវបាន តារាស្រីរូបស្រស់មានមន្តស្នេហ៍ កញ្ញា គង់ ច័ន្ទស្រីមុំ បាន ប្រាប់
Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា សម្រាប់ព័ត៌មានដែលលេចឮថា នាងរស់នៅ ជាមួយគូ
ស្នេហ៍លោក គឹម សីហា នោះគឺជាការពិតគ្មានអី គួរឲ្យលាក់លៀមទេ ព្រោះថាពួកគេ ទាំងពីរនាក់
គឺជាសង្សារ និងគ្នាហើយឳពុកម្តាយទាំងសងខាង ក៏ទទួលស្គាល់ដែលគ្មានអីត្រូវ ខាតបង់ទេ។
តារាស្រីដែលកំពុងតែកាក់កប់ ជាមួយការថតស្ពតនេះ ក៏បានបង្ហើបប្រាប់ឲ្យដឹងថា “ច្រើនឆ្នាំ ហើយ
ដែល បងសីហា គាត់ចេញចូលមករស់នៅ ក្នុងផ្ទះរបស់ខ្ញុំ ហើយពេលខ្លះគាត់ខ្ជិលទៅ ផ្ទះគាត់គេង
នៅផ្ទះខ្ញុំ ជាញឹកញាប់ហើយមួយវិញទៀត ខាងគ្រួសារខ្ញុំ ក៏មិនថាអីដែល ព្រោះ ពួកគាត់ក៏ទទួល
ស្គាល់ និងយល់ព្រមឲ្យខ្ញុំទាំងពីរនាក់ ស្រលាញ់គ្នាហើយ ការដែលពួកខ្ញុំរស់ នៅជាមួយគ្នា ក្រោម
ដំបូលផ្ទះតែមួយនេះ មិនមែននៅជាលក្ខណៈ ប្តីប្រពន្ធតែពីរនាក់ទេ គឺមាន ក្រុមគ្រួសាររបស់ខ្ញុំ នៅ
ជាមួយហើយពេល ដែលគាត់គេងនៅផ្ទះខ្ញុំ គឺគេងនៅក្នុងបន្ទប់ផ្សេង ខ្ញុំគិតថាគ្មានអីត្រូវខាតបង់ទេ”។
ទោះបីជាតារាស្រី កញ្ញា គង់ ច័ន្ទស្រីមុំ បានទទួលស្គាល់ថានាង និងគូស្នេហ៍បានរស់នៅក្រោមដំបូល
ផ្ទះតែមួយក៏ពិតមែន តែតារាស្រីរូបនេះ ហាក់បីដូចជាមិនទាន់ចង់រួម រស់ជាមួយ សង្សារជាលក្ខណៈប្តី
ប្រពន្ធ ដោយដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម ដូចតារាដទៃទាល់តែសោះ ។ ដោយស្រីស្រស់ទងវងរូប
នេះ បានប្រាប់ឲ្យដឹងថានាង និងគូស្នេហ៍មិនទាន់គិតគូរ ពីរឿង រៀបការ នៅឡើយទេ រង់ចាំប្រហែល
ជា៣ ទៅ៤ឆ្នាំទៀតទើប នាងចាប់ផ្តើមគិតគូ ពីរឿងរៀប ការព្រោះពេលនេះ កំពុងតែមានការមមាញឹក
ជាមួយការងាររៀងៗខ្លួន គ្មានពេលគិតពីរឿង រៀបការទេ ហើយមួយវិញទៀតនាង គ្មានអារម្មណ៍ភ័យ
ខ្លាច លោក សីហា បែកចិត្តដែរ ព្រោះ ថាពួកនាងទាំងពីរ ស្រលាញ់យល់ចិត្តថ្លើមគ្នា និងខំកសាងអនុ
ស្សាវរីយ ជាមួយគ្នាអស់ រយៈ ពេលជាច្រើនឆ្នាំណាស់មកហើយ៕
ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល