CamNews

កីឡា 

Ronaldo ៖ ធុញទ្រាន់ការលំហែកាយ ស្រេកឃ្លានទាត់បាល់

កីឡាករតំលៃខ្លួនថ្លៃបំផុតនៅលើពិភពលោក កំពុងតែមានចិត្តអន្ទះសារយ៉ាងខ្លាំងក្នុងការ
វិលត្រលប់ទៅលេងបាល់ជាមួយ Real នៅរដូវកាលប្រកួតថ្មីនេះ។

បើទោះជាកំពុងតែធ្វើការលំហែកាយជាមួយស្រីស្នេហ៍ Irina Shayk ប៉ុន្តែអារម្មណ៍របស់​ Ronaldo
ពេលនេះគឺនៅតែជាមួយបាល់ទាត់ប៉ុណ្ណោះ។ CR7 បានបង្ហាញអារម្មណ៍ថា: “ខ្ញុំនឹងវិលត្រលប់មុន
កាលកំនត់ដើម្បីទៅហ្វឹកហាត់ជាមួយក្លឹបវិញ។ ខ្ញុំមិនអាចរង់ចាំរហូតដល់រដូវកាលថ្មីបើកទ្វារនោះ
ឡើយ” ។ ដូច្នេះតារាបាល់ទាត់ជនជាតិពរទុយហ្គាល់រូបនេះនឹងកាត់បន្ថយពេលវេលាលំហែកាយ
ហើយវិលត្រលប់ទៅក្លឹបវិញក្នុងសប្តាហ៍ក្រោយ។


ថ្នាក់ដឹកនាំ Real កំពុងខិតខំក្នុងការអូសទាញខ្សែបំរើ Silva ពី Man City

តាមកាសែតអង់គ្លេសបានកំនត់ថា ថ្មីៗនេះក្លឹប Real Madrid បានដាក់សំណើ៣៥លានផោនក្នុង
ការទិញកីឡាករ Silva ពី Man City។ ប៉ុន្តែខាងម្ចាស់ពហុកីឡាដ្ឋាន Etihad មិនបានចាប់អារម្មណ៍
នឹងសំណើរបស់ Real ឡើយ។ សព្វថ្ងៃ Man City កំពុងប្រញាប់ប្រញាល់រត់ការនូវកិច្ចសន្យាថ្មី
ដែលមានរយះពេល៥ឆ្នាំដែលមានទឹកប្រាក់៥២លានផោន ជាមួយកីឡាករអេស្បាញនេះ។

Man City ចោល Dzeko ព្រោះ Van Persie

ក្លឹប Man City បានរៀបចំខ្លួនជាស្រេចក្នុងការដោះដូរកីឡាករ Dzeko បូកថែមនូវទឹកប្រាក់១៥លាន
ផោនដើម្បីយក Van Persie មក Etihad។ បើសិនជាក្លឹបកាំភ្លើងធំយល់ព្រម សំនុំឯកសារនឹងបញ្ចប់
នៅក្រោយថ្ងៃទី២៧ ខែនេះ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: ronaldo van persie silva real man city football sports