CamNews

ប្លែកៗ 

ប្រទេសចិន៖បុគ្គលិកធនាគារតភ្ជាប់ក្រដាសប្រាក់រហែក ឡើងវិញ

ថ្មីៗនេះ បុរសម្នាក់បានយកបា្រក់ ១០០យ៉ុនប្រហែល ៥០០សន្លឹកដែលត្រូវបានគេហែក មកកាន់
ធនាគារមួយដើម្បីសូមអោយគេជួយតភ្ជាប់ឡើងវិញ។

បុរសនេះបានមកកាន់ធនាគារចិន សាខាខេត្ត Sichuan ដោយយកជាមួយនូវក្រដាសប្រាក់ដែល
ត្រូវគេកាត់ជាច្រើនរយសន្លឹក
ដើម្បីអោយធនាគារជួយតភ្ជាប់ឡើងវិញ។ បុគ្គលិកធនាគារចំនួន ១២
នាក់ត្រូវបានស្នើអោយព្យាយាមតភ្ជាប់ក្រដាសប្រាក់ដាច់ទាំងនេះ។

បុគ្គលិកធនាគារកំពុងតភ្ជាប់ក្រដាសប្រាក់

តម្លៃសរុបរបស់ក្រដាសប្រាក់ទាំងនេះគឺ ៥០.០០០យ៉ុន(ប្រហែល ៧.០០០ដុល្លារ) ប៉ុន្ដែបន្ទាប់ពីរយៈ
ពេល ៦ម៉ោងនៃការខិតខំ ក្រុមបុគ្គលិកទាំងនោះ តភ្ជាប់បានតែមួយសន្លឹកគាត់។ ចុងក្រោយពួកគេក៏
ត្រូវចុះចាញ់។
បុរសដែលជាម្ចាស់ប្រាក់នេះបានប្រាប់ថា នេះគឺជាប្រាក់ដែលគាត់ទុកសម្រាប់ព្យាបាលជម្ងឺប្រពន្ធ
របស់ខ្លួន ប៉ុន្ដែនៅពេលស្មារតិមានបញ្ហា នាងក៏បានកាត់ក្រដាស់ប្រាក់ទាំងអស់នេះ។


ក្រដាសប្រាក់តម្លៃប្រហែល ៧.០០០ដុល្លារត្រូវប្រពន្ធកាត់ចោលខ្ទេច

ការតភ្ជាប់ក្រដាស់ប្រាក់ទាំងនេះមិនងាយនឹងសម្រេចបាននោះទេ

បុគ្គលិកធនាគារបានបែងចែកប្រភេទរបស់ក្រដាសប្រាក់នេះ

ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយពួកគេក៏បានចុះចាញ់ ដោយមិនអាចតភ្ជាប់ឡើងវិញបាន។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

 


Tags: strang china money