CamNews

សុំស្រលាញ់មិនបានចាប់ដុតទាំងរស់


ប្រទេសចិន៖ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ឈ្មោះ Zhou Yan ត្រូវបានមិត្តរួមថ្នាក់ចាប់ដុតទាំងរស់
ក្រោយពេលដែលនាងបានសំណើរស្នេហា របស់មិត្តរួមថ្នាក់របស់នាង។ ជនល្មើសជាមិត្តរួម
ថ្នាក់របស់ Zhou Yan ផ្ទាល់ឈ្មោះថា Tao Rukun ជាកូនមន្រ្តីរដ្ឋក្នុងតំបន់ម្នាក់បានចូលទៅក្នុង
បន្ទប់ដេករបស់ក្មេងស្រីរងគ្រោះហើយដុតនាងទាំងរស់។

ក្មេងស្រីរងគ្រោះទទួលរងការរលាកកំរិតទី៣ប្រមាណជា៣០ភាគរយនៃរាងកាយរបស់នាង
ភាគច្រើននៅជុំវិញក្បាល ក និងដើមទ្រូវរបស់នាង។ Zhou តម្រូវអោយសម្រាកព្យាបាល
ក្នុងមន្ទីរពេទ្យជាង១សប្ដាហ៍ដើម្បីចៀសវាងគ្រោះថ្នាក់លើរបួសរលាកធ្ងន់ធ្ងរហើយនៅបន្ត
រាប់ខែទៀតនៅផ្ទះដើម្បីអោយជាសះស្បើយ។

ចំពោះបញ្ហាចេញថ្លៃព្យាបាលគ្រួសាររបស់ Tao បានធានាចេញសង។ Li Cong ម្ដាយរបស់
Zhou Yan បានប្រាប់អោយដឹងថា Tao បានតាមទាក់ទងកូនស្រីរបស់គាត់តាំងពី២ឆ្នាំមុន
មកម្ល៉េះ បន្ទាប់មកគាត់ក៏បានផ្ទេរកូនស្រីអោយទៅរៀននៅសាលារៀនផ្សេងដើម្បីបំបែកគេ
អោយនៅឆ្ងាយពី Tao ប៉ុន្តែនៅតែមិនមានប្រយោជន៍មុនពេលកើតហេតុប៉ុន្មានសប្ដាហ៍
គ្រួសាររបស់ Zhou បានទំនាក់ទំនងគ្រួសាររបស់ Taoផងដែរដើម្បីប្រាប់ពួកគេអោយជួយ
ខុសត្រូវកូនប្រុសកុំអោយមកយាយីដល់កូនស្រីខ្លួនទៀត លោកស្រី Li បានប្រាប់ថា�ខ្ញុំសឹង
តែលុតជង្គង់នៅនឹងមុខរបស់ Tao សុំអង្វរគេកុំអោយមករំខានកូនស្រីរបស់ខ្ញុំទៀតតែវាមិន
បានការអ្វីនោះទេ� ហើយ Zhou បានប្រាប់ថា Tao ធ្លាប់គំរាមនាងគ្រប់បែបយ៉ាងព្រោះតែ
ចង់បាននាងជាមិត្តស្រីតែសម្រាប់នាងគឺគ្រាន់តែចង់ផ្ដោតសំខាន់លើការសិក្សាតែប៉ុណ្ណោះ
មិនដែលគិតដល់រឿងស្នេហានោះទេ។ ជាច្រើនលើកច្រើនសារ Taoបានគំរាមនាងថានឹង
មានរឿងអាក្រក់កើតឡើងប្រសិនបើនាងមិនព្រមទទួលខ្លួនជាមិត្តប្រុសតែក្រោយពីបាន
ទទួលចម្លើយថា ទេ គេក៏បានរៀបចំគំរោងការសម្លាប់នាងដោយដុតទាំងរស់។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth

Tags: chinaloveburn