CamNews

អាយុ ១៥ឆ្នាំ ត្រូវធ្វើបាបនៅកន្លែងធ្វើការ

នៅលើរាងកាយរបស់ Xiao Hao មានស្នាមជាំ និងហើមច្រើនកន្លែង ចំណែកនៅលើភ្នែកខាង
ស្នាំក៏ត្រូវរងរបួស និងត្រូវដេរចំនួន ៦ថ្នេរ ដោយសារត្រូវអ្នករួមការងារវាយធ្វើបាប។

អ្នកលេងអ៊ីនធើរណែតនៅប្រទេសចិន ថ្មីៗនេះបានបញ្ចេញការរិះគន់យ៉ាងខ្លាំងនៅពេល
បានអានព័ត៌មានមួយដែលបានចេញផ្សាយនៅលើទំព័រ Sina Weibo ស្ដីអំពីក្មេងប្រុសម្នាក់
អាយុ ១៥ឆ្នាំ ឈ្មោះ Xiao Hao មកពីភូមិក្រីក្រមួយនៅខេត្ត Hebei ប្រទេសចិន ដែលត្រូវបាន
គេវាយធ្វើបាប ក្រោយពីបានរស់ និងធ្វើការនៅរោងចក្រមួយ នៅភូមិ Baigou រយៈពេល
កន្លះឆ្នាំ ។


Xiao Hao ត្រូវគេវាយធ្វើបាប

តាមសំដីម្ដាយរបស់ Xiao Hao គឺអ្នកស្រី Zhang កាលពីឆ្នាំទៅ កូនប្រុសរបស់គាត់បានប្រាប់
ថា ចង់ទៅធ្វើការអ្វីមួយដើម្បីជួយដល់គ្រួសារ។ ដោយសារជីវភាពក្រីក្រ អ្នកស្រីក៏បានយល់
ព្រមអោយកូនទៅធ្វើការនៅក្នុងរោងចក្រផលិតវ៉ាលីនៅភូមិ Baigou តាំងពីខែកក្ដដាឆ្នាំទៅ
បើទោះជាគាត់ដឹងថា កូននៅមិនទាន់គ្រប់អាយុ។ ថៅកែរោងចក្រនេះបានសន្យាថានឹង
អោយប្រាក់ខែពី ៦០០ ទៅ ៧០០យ៉ុន/ខែ(ប្រហែល ១០០ដុល្លារ) ព្រមទាំងអោយស្នាក់នៅ
និងហូបចុក។

រយៈពេលជាង ៥ខែកន្លងទៅចាប់តាំងពីបានចាកចេញពីផ្ទះ Xiao Hao មិនដែលបានទាក់
ទងមកផ្ទះនោះទេ។ ម្ដាយរបស់ Xiao Hao ក៏បានទូរទ័ព្ទទៅសួរសុខទុក្ខ ប៉ុន្ដែគាត់ក៏មិនបាន
ទៅមើលកូននោះដែរ។ រហូតមកដល់ថ្ងៃមួយនៅមុនចូលឆ្នាំចិន អ្នកស្រី Zhang ទទួលបាន
ការហៅទូរស័ព្ទពីកូនរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររងរបួស
ត្រង់ភ្នែក។ ប៉ុន្ដែ Xiao Hao បានសូមកុំអោយម្ដាយមកមើលខ្លួន មិនដូច្នោះទេខ្លួននឹងត្រូវគេ
សម្លាប់មិនខាន។ មួយសប្ដាហ៍ក្រោយ អ្នកស្រី Zhang បានឃើញក្មេងៗក្នុងភូមិដែលបានទៅ
ធ្វើការជាមួយគ្នាវិលត្រឡប់មកផ្ទះមុនចូលឆ្នាំ លើកលែងតែកូនរបស់ខ្លួន។ ដូច្នេះគាត់ និងប្ដី
ក៏បានទៅរកកូន។

នៅពេលទៅដល់មន្ទីរពេទ្យ ទើបពួកគាត់បានដឹងថា តាំងពីចូលធ្វើការនៅទីនេះ កូនរបស់
គាត់តែងត្រូវមកព្យាបាលនៅមន្ទីរពេទ្យនេះ ដោយសារតែត្រូវអ្នកធ្វើការជាមួយគ្នាវាយធ្វើ
បាប។

នៅលើរាងកាយរបស់ក្មេងនេះ មានស្នាមរបួស និងហើមជាច្រើនកន្លែង។ ចំណែកភ្នែកស្នាំ
ក៏ត្រូវរបួសធ្ងន់​ និងត្រូវដេរដល់ទៅ ៦ថ្នេរ។ ដោយសារតែភ័យខ្លាច Xiao Hao តែងឈរនៅ
កន្លែងមួយដើម្បីគេចពីមនុស្សចំឡែក។ បច្ចុប្បន្ន នគរបាលកំពុងស្រាវជ្រាវក្នុងករណីនេះ។
រីឯប្រពន្ធរបស់ថៅកែម្ចាស់រោងចក្រនេះក៏បានសារភាពថា​ ខ្លួនក៏ធ្លាប់ញុះញង់អោយកម្មករ
របស់ខ្លួនវាយធ្វើបាបក្មេងនេះផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS

Tags: chinaviolenceviolent