គ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ ៖ ឃ្លីបវីដេអូខ្លី បង្ហាញឃើញជាក់ស្តែងពីលុតបើកយន្តហោះរួមនឹងយន្ត ហោះធន់តូចរបស់ខ្លួន បានធ្លាក់ចូលទៅក្នុងសមុទ្រ ជិតកោះហាវ៉ៃសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លង នេះ ក្រោយពីយន្តហោះលែងដំណើរការ បន្ទាប់ពីអស់សាំង ក្នុងរយៈកំពស់ខ្ពស់កំពុងតែសំកាំងខ្លួនលើអា កាស រំពេចនោះ ពីលុត បានចុចប៊ូតុង ឆ័ត្រយោង គ្រលាស់ឡើង ដើម្បីធ្វើការជួយសង្គ្រោះជាសំណាងល្អ ពុំមាននរណាម្នាក់ រងគ្រោះស្លាប់បាត់បង់ជីវិតនោះទេ ។
គួរបញ្ជាក់ថា ឃ្លីបវីដេអូនេះ ត្រូវបានបង្ហោះឡើងដោយ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក US Coast Guard សរ បញ្ជាក់អោយឃើញ ពីលុតបើកយន្តហោះធុនតូច Cirrus SR-22 ប្រើជំនួយជាពិសេស ឆ័ត្រយោង ដើម្បី សង្គ្រោះស្ថានការណ៍ជាក់ស្តែង នៅពេលដែលយន្តហោះលែងដំណើរការ បន្ទាប់ពីអស់សាំងភ្លាមៗ លើអា កាស។ បុរសជាអ្នកបើកបរ ភ្លាមៗ បានគេចខ្លួនចេញពីយន្តហោះ ធន់តូច ម៉ាស៊ីន មួយ មួយគ្រឿងនេះ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយប្រើប្រាស់ ពោងសុវត្ថិភាព ជំនួយ មុននឹង មានការស្រង់ឡើង លើដីគោក តាមរយៈនាវាដែលត្រូវបានក្រុមឆ្មាំសមុទ្រ បញ្ជូនទៅធ្វើការជួយសង្គ្រោះ ។ អ្នកឆ្លើយឆ្លងសារ ព័ត៌មានប៊ីប៊ីស៊ី Arrun Soma ធ្វើសេចក្តីរាយការណ៍ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី