ស្ទើរតែមិនគួរអោយជឿ ៖ Jasmine Santana ជាគ្រូបង្រៀនវិទ្យាសាស្រ្តសមុទ្រម្នាក់ មកពី
វិទ្យាស្ថាន Catalina Island Marine Institute ហៅកាត់ថា CIMI បានប្រទះឃើញសាកសព
ត្រី oarfish យក្សមួយក្បាល ដែលមានប្រវែងដល់ទៅជិត ៦ ម៉ែត្រ ឯណោះ ខណៈពេល
ដែលនាង កំពុងតែលេងកីឡាជ្រមុជទឹក (snorkeling) នៅឯឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ
California សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានប្លែកៗពី
គេហទំព័របរទេស Yahoo ។
លោក Mark Waddington ជាប្រធានក្រុមជាន់ខ្ពស់ មកពីវិទ្យាស្ថានខាងលើ បានគូស
បញ្ជាក់បន្ថែមអោយដឹងថា ពួកយើងមិនដែលធ្លាប់បានឃើញ សាកសពត្រី oarfish ធំ
យ៉ាងដូច្នេះនោះទេ ពោលគឺ អាមួយចុងក្រោយ និង ធំជាងគេដែលពួកយើងធ្លាប់បាន
ឃើញមានប្រវែងត្រឹមតែជិតមួយម៉ែត្រតែប៉ុណ្ណោះ។
បើយោងតាមការសិក្សាស្រាវជ្រាវ របស់វិទ្យាស្ថាន CIMI អះអាងអោយដឹងថា ពូជត្រី
oarfish ប្រភេទនេះ គឺជាពូជត្រីកម្រម៉្យាង ដែលចូលចិត្តរស់នៅក្នុងជម្រៅទឹកដល់ទៅ
ជិត ១ ពាន់ម៉ែត្រ ។ គួរបញ្ជាក់ផងដែរថា ក្រោយពីបានប្រទះឃើញសាកសពត្រីមួយ
ក្បាលនេះ នៅជម្រៅទឹកជាង ១០ ម៉ែត្រនោះ នាង Jasmine Santana ក៏បានសម្រេច
ចិត្តនាំវាមកដីគោក ខណៈពេលដែលគិតថា ពិតជាគ្មាននរណាម្នាក់ជឿនោះទេ។
ដោយឡែក សាកសពត្រីមួយក្បាលនេះ បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា
នឹងធ្វើការកប់ត្រលប់ទៅវិញ នៅលើដីឆ្នេរខ្សាច់ ក្រោយពីធ្វើការសិក្សាស្រាវជ្រាវ ក៏ដូច
ជាដាក់តាំងបង្ហាញណែនាំសិស្សថ្នាក់ទី ៦ ទី ៧ និងទី ៨ នៃវិទ្យាស្ថាន CIMI ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖
- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី
- ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង
- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់
ប្រែសម្រួល ៖ សំណាង
ប្រភព ៖ Yahoo