CamNews

តារា 

Lady GaGa បង្កើតមូលនីធិ Born This Way

កាលពីម្សិលមិញនេះ Lady GaGa បានឈានជើងចូលសាកលវិទ្យាល័យ Harvard ដើម្បី
ប្រកាសបើកមូលនីធិ Born This Way Foundation។ តារា Poker Face រូបនេះបានត្រៀម
ខ្លួនរួចជាដើម្បីថ្លែងបើកមូលនីធិជាមួយនិងអាកាសធាតុដ៏ត្រជាក់ដោយសារធ្លាក់ព្រិល
នាងបានដើរចេញពីរថយន្តជាមួយនឹងអាវធំពណ៌ខ្មៅមួករាងចម្លែកដែលជានិមិត្តសញ្ញារបស់
លាងនិងបបូរមាត់ភ្លឺរលោង។

Lady GaGa បានប្រាប់ថា គោលដៅរបស់ Born This Way Foundation គឺដើម្បីបង្ការភាព
រីកដុះដាលនៃភាពមិនល្អក៏ដូចជាភាពឃោឃៅទាំងឡាយដែលជាបញ្ហាប៉ះពាល់ដល់ក្មេងៗ
ដោយតាមរយៈការបង្កើតអោយមានការយល់គ្នានិងពង្រឹងសុជីវធម៍ក្នុងសហគមន៍ដែលពួក
គេរស់នៅ ដូចជាការផ្លាស់ប្ដូរបរិយាកាសក្នុងសាលារៀនជាដើម។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ Chinadaily

Tags: lady gagafoundation