CamNews

ប្លែកៗ 

វីដេអូ៖ ហួសចិត្ដ ខណៈជាងសំណង់ម្នាក់ យកជីវិតលេងសើច ក្នុងការដ្ឋានសំណង់

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃជាងសំណង់ម្នាក់ ដែលមិនមានការស្ទាក់
ស្ទើរអីសោះ ក្នុងការចាប់ខ្សែយោងបន្ដទៅជាន់មួយទៀត ក្នុងអាគារ តែខ្សែបែរជាធ្លាក់មក
ក្រោមដោយនាំទាំងជាងនោះ មកលើដីលឿនស្លេវ គឺបានធ្វើអោយមនុស្សជាច្រើនមានការ
បុកពោះជាខ្លាំង ហើយបានរិះគន់ បុរសដែលជាជាងសំណង់នោះ ផងដែរ។



ក្នុងវីដេអូបានបង្ហាញថា ដំបូងឡើយ គេឃើញបុរសនោះ កំពុងលាយខ្សាច់ តែក្រោយមក ទំ
នងជាគាត់ត្រូវឡើងទៅយកអី នៅជាន់លើ (ជាន់ទី​ ៣)ក្នុងអាគារ គាត់ក៏ឡើងតាមជណ្ដើរភ្លាម
តែជណ្ដើរបានត្រឹមតែជាន់ទី ២ គាត់មិនបានគិតអីយូរឡើយ គឺហក់ចាប់ខ្សែយោងភ្លាមដើម្បី
បន្ដទៅជាន់ទីបី។​ តែវាមិនមែនជាន់ទីបីឯណា គឺវាជាជាន់ផ្ទាល់ដីទៅវិញ។



យ៉ាងណាក៏ដោយ បុរសនេះ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះគាត់ធ្លាក់មកចាំលើគំនរ
ដីខ្សាច់ សម្រាប់សាងសង់អាគារ។  ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានប្រាប់ពីអត្ដស
ញ្ញាណបុរសនោះ និងកន្លែងកើតហេតុទេ។ ជាមួគ្នានេះផងដែរ យើងក៏សំណូមពរអោយបង
ប្អូនដែលធ្វើការ ជាជាងសំណង់ទាំងឡាយ ត្រូវតែមានការប្រុងប្រយ័ត្ន ហើយកុំមានការធ្វេស
ប្រហែស ដូចបុរសម្នាក់នេះអី។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable worker the world