យើងទៅតាមសារព័ត៌មានរបស់ អេស្ប៉ាញ បានរាយការណ៍ថា លោក Garardo Martino អ្នក
គ្រប់គ្រងវ័យ ៥០ ឆ្នាំមួយរូបនេះ ត្រូវបានក្រុម Barcelona ទាក់ទងដើម្បីយកមក ដឹកនាំក្រុម
Barcelona ជំនួសកន្លែងលោក Tito Vilanova ហើយកាលពីម្សិលមិញ ថ្ងៃទី ២២ កក្កដា ។
ថ្ងៃនេះ Barcelona បានប្រកាសថាលោក Garardo Martino នឹងចូលមកកាន់កាប់ក្រុម Barcelona
ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ ។ លោក Martino មានសញ្ជាតិ អាហ្សង់ទីន ដែលបានដឹកនាំក្រុម
Newell's Old Boys អោយឈ្នះការប្រកួត Argentinian Clausura កាលពីរដូវកាលមុន ។
បន្ទាប់ពីជ្រើសរើស គ្រូបង្វឹកបានថ្មីហើយ Garardo Martino នឹងត្រូវដោះស្រាយរឿង Cesc
Fabregas ដែលក្រុម Manchester United ព្យាយាមទិញយក រួមជាមួយការងារមួយចំនួនទៀត ៕
ដោយ ៖ កុសល
ប្រភព ៖ mirror,guardian