CamNews

កីឡាអន្តរជាតិ 

សំណើច ៖ រត់ទៅឆី Pizza ភ្លាមខណៈពេលទាត់បាល់ បញ្ចូលទីបានសំរេច (មានវីដេអូ)

ការស៊ុតចូលទីម្តងៗ ពិតជាធ្វើអោយកីឡាករ និងទស្សនិកជនសប្បាយចិត្តខ្លាំងណាស់ ហើយ
ជាពិសេសទៅទៀតនោះ កីឡាករដែលស៊ុតចូល តែងតែមានស្ទីលអបអរសាទរ នៃការស៊ុត
ចូលរបស់គេជានិច្ច ។ ហើយខាងក្រោមនេះ ក៏ជាការអបអរសាទរមួយដ៏ចំលែក របស់កីឡាករ
បាល់ទាត់ម្នាក់ នៅអាមេរិច ។



នៅក្នុងការប្រកួតមួយរវាងក្រុម Columbus Crew និង Chicago Fire នៅឯក្របខណ្ឌបាល់ទាត់
របស់អាមេរិចមួយ ទស្សនិកជនបានផ្ទុះសំណើច ហួសចិត្តជាខ្លាំង ។ Dominic Oduro គឺជាកីឡាករ
ដែលធ្វើអោយទស្សនិកជន សើចចុះពោះ ដោយសារតែការអបអរសាទរ គ្រាប់បាល់របស់គាត់
ប្លែកខុសគេ ។ ក្នុងនាទីទី ១៥ Oduro ស៊ុតចូលបានមួយគ្រាប់ អោយក្រុម Columbus ហើយគ្រាន់
តែស៊ុតចូលរួចហើយភ្លាម គាត់បានរត់ទៅយកភីហ្សាមួយប្រអប់ ដែលគាត់បានកុម៉្មង់ទុកនោះ
មកឆីមួយម៉ាត់ពីរ ហើយក៏អោយទៅទស្សនិកជន ដែលនៅទីនោះ ។ អញ្ចឹងសូមអញ្ជើញទស្សនិក
ជន ចូលរួមទស្សនាទាំងអស់គ្នា ៕

 


ដោយ ៖ កុសល
ប្រភព​ ៖ k14 


Tags: football columbus chicago soccer dominic oduro goal