ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ទំព័រសារព័ត៌មានបរទេស ប៊ីប៊ី ស៊ីបានចេញសម្រង់អត្ថបទសារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧ នាក់បានស្លាប់ បាត់បង់ជីវិត ខណៈ ២០ នាក់ផ្សេងទៀត បាន ទទួលរងរបួសធ្ងន់ និង ស្រាល ក្រោយពីមានគ្រោះ អគ្គីភ័យឆាបឆេះ ស្ថានីយ៍រថភ្លើង មួយកន្លែង ក្នុងប្រទេស កូរ៉េខាងត្បូង ។
សេចក្តីរាយការណ៍ បញ្ជាក់ថា គ្រោះអគ្គីភ័យមួយនេះ បានកើតឡើងកាលពីវេលាព្រឹក ថ្ងៃច័ន្ទនេះនៅ ឯក្រុង Goyang ភាគខាងជើង ឆៀងខាងលិច ក្រុងសេអ៊ូល ។ យ៉ាងណាមិញ បើតាមការអោយដឹង ពីក្រុមពន្លត់អគ្គីភ័យ ពួកគេបានជឿថា ការដ្ឋានសាងសង់ ផ្សា នៅខាងក្រោមសំណង់អាគារខាងលើ នេះ គឺបានបណ្តាលអោយមានគ្រោះអគ្គីភ័យ ដ៏សន្ធោសន្ធៅ មិនអាចគ្រប់គ្រងស្ថានការណ៍បានរយៈ ពេលដល់ទៅ ២០ នាទី ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ២ នាក់ ទទួលរងរបួសធ្ងន់ ។
ភ្នាក់ងារសារព័ត៌មានក្នុងស្រុក Yonhap រាយការណ៍អោយដឹងថា បណ្តាសាកសព ត្រូវបានគេប្រទះ ឃើញនៅឯ កន្លែងសាងសង់ ជាន់ក្រោមដី ។ គួរបញ្ជាក់ គ្រោះអគ្គីភ័យឆក់យកជីវិតមនុស្សលើកនេះ បានកើតឡើងទៅ ខណៈប្រជាជន នៅក្នុងប្រទេស ក៏កំពុងតែ កាន់ទុក្ខ ទាក់ទិនទៅនឹង គ្រោះថ្នាក់ លិចនាវា កាលពីពេលកន្លងទៅ ដោយបានសម្លាប់មនុស្ស ច្រើនជាង ៣០០ នាក់ ខណៈ ជាច្រើន នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ដោយនៅក្នុងនោះ គេឃើញមាន ប្រធានាធិបតី ប្រទេសនេះ Park Geun-hye បានចេញមុខ មកធ្វើសុំអភ័យទោស ក៏ដូចជា សុំទោស ជាសាធារណៈ ខណៈមាន ការសន្យាថា នឹងមានការពង្រឹងឡើងវិញ ស្តីពី ស្តង់ដា សុវត្ថិភាព សាធារណៈ ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី