CamNews

ប្លែកៗ 

ខឹងនឹងក្បាលជង្គង់ សម្រេចចិត្តលក់ជើងទាំងពីរ ចោល

កាលពីថ្ងៃទី ៩តុលា នៅលើស្ពានថ្មើរជើងមួយក្នុងខ័ណ្ឌ Yuexiu ក្រុង Guangzhou នៃខេត្ត
Guangdong គេឃើញមានបុរសម្នាក់ មានវ័យចំណាស់បន្ដិច អង្គុយនៅក្បែរបង្កាន់ដៃស្អាន
ជាមួយនឹងបដាមួយសរសេរថា "លក់ជើង ម្ខាងតម្លៃ ៣ម៉ឺនដុល្លារ"។

ប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ដែលបានធ្វើអោយមានការភ្ញាក់ផ្អើល នៅកណ្ដាល
ស្ពាននោះ មានត្រកូល Cheng អាយុ ៥០ឆ្នាំ។​ តាំងពីឆ្នាំ ២០០៧ ក្បាលជង្គង់របស់គាត់ត្រូវ
រងរបួសជាបន្ដបន្ទាប់ ដល់ទៅ ៧លើក និងត្រូវធ្វើការវះកាត់។ ប៉ុន្ដែក្រោយពីការវះកាត់ ក្បាល
ជង្គង់របស់គាត់កាន់តែដុនដាបឡើងៗ ដោយសារតែធ្វើការធ្ងន់។

ក្រោយមក គាត់ក៏បានធ្វើការតវ៉ាទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែមិនទទួលបានដំណោះស្រាយអ្វីទាំង
អស់។ ចុងក្រោយ គាត់ក៏បានសម្រេចចិត្តលក់ជើងទាំងពីរនេះចោល៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

 


Tags: sell legs china strange