CamNews

តារា 

ក្រុម Twins របស់ហុងកុងថតស្រាតដាក់ខ្នង ឌីសចម្រៀង

តារាចំរៀងពីររូបរបស់ក្រុម Twins នៅហុងកុង បានថតពាក់កណ្ដាលអាក្រាតដើម្បី
បិទនៅលើខ្នងឌីសចម្រៀងរបស់ខ្លួនសម្រាប់អាលប៊ុមថ្មីបំផុត។

Ah-Giu ឈ្មោះពិតគឺ Chung Ka-Lai កើតនៅថ្ងៃទី ២១ មករា ឆ្នាំ ១៩៨១ នៅហុងកុង។ រីឯ
Ah-Sa ឈ្មោះពិតគឺ Choi Cheuk-Yin កើតនៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ១៩៨២ នៅកាណាដា អ្នក
ទាំងពីរបានរួមគ្នាបង្កើតក្រុមចម្រៀងមួយកាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១១ ដែលមាន
ឈ្មោះថា Twins ខណៈដែលពួកគេទាំងពីរកំពុងធ្វើជាអ្នកបង្ហាញម៉ូដ។

បន្ទាប់ពីបានផ្អាកធ្វើសកម្មភាពជាមួយគ្នារយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះ តារាចម្រៀងពីរដួង
របស់ក្រុម Twins បានសម្រេចចិត្តបង្ហាញមុខសារជាថ្មី ដោយបញ្ចេញអាលប៊ុមថ្មីមួយដែល
មានចំណងជើងថា 2-BE-FREE ។

នៅឯសន្និសីទកាសែតកាលពីពេលថ្មីៗនេះ Ah Gill និង Ah-Sa បានបង្ហាញរូបថតនៅលើខ្នង
ឌីសចម្រៀងថ្មីរបស់ខ្លួន ដែលនេះជាអាលប៊ុមអនុស្សាវរីយ៍ ១០ឆ្នាំនៃការបង្កើតក្រុមមួយ
នេះ។

នៅលើខ្នងឌីសចម្រៀង 2-BE-FREE តារាស្រស់ស្អាតទាំងពីររូបរបស់ Twins បង្ហាញខ្លួនបែប
ពាក់កណ្ដាលអាក្រាត ហើយនេះក៏ជាលើកដំបូងដែលពួកគេថតអាក្រាកដាក់នៅលើខ្នងឌីស
ចម្រៀងរបស់ខ្លួន។

Ah Gill និង Ah-Sa បានអោយដឹងថា រូបថតទាំងនេះត្រូវបានបង្កើតឡើងយ៉ាងលឿន និង
ប្រកបដោយសិល្បៈ។ នៅក្នុងរូបថតនេះ ដងខ្លួនផ្នែកខាងលើរបស់ពួកគេត្រូវបានបិទ
យ៉ាងល្អ។ នៅក្នុងបន្ទប់ថត ក្រៅពីជាងថត និងសមាជិកពីររូបរបស់ក្រុម Twins គឺមានតែ
នារីជំនួយការជាងថតម្នាក់ ដូច្នេះបរិយាកាសក្នុងបន្ទប់ថត ពិតជាមិនមានអ្វីត្រូវព្រួយ
បារម្ភនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PN

Tags: starhong kongchinese star