CamNews

តារា 

Jackie Chan ឧបត្ថម្ភអគារ ចាស់ៗ ចំនួន ៤ ដល់សកល វិទ្យាល័យនៅសិង្ហបុរី

យោងតាមប្រភព ព័ត៌មានមួយបានឲ្យ ដឹងថា សម្តែងដ៏ល្បី Jackie Chan នឹងឧបត្ថម្ភអគារ
ចាស់ៗចំនួន ៤ទៅសាកលវិទ្យាល័យ នៅប្រទេសសិង្ហបុរី ហើយគាត់ក៏គ្រោង នឹងឧបត្ថម្ភ
ទ្រព្យសម្បត្តិ ផ្សេងទៀតឲ្យទៅកាន់ ទីក្រុងប៉េកាំង ស៊ាងហៃនិងហុងកុង។

លោក Jackie Chan បានទិញ ផ្ទះចាស់ៗចំនួន ១០ សម្រាប់ឪពុកម្តាយ របស់លោកនៅខេត្ត
Anhui ប្រហែលជា 20 ឆ្នាំកន្លងមកហើយ ប៉ុន្តែពេលនេះផ្ទះនោះ មានសភាពចៅជរា ទៅ
ហើយ តាំងពីឪពុក ម្តាយរបស់លោកស្លាប់កាល ពី ១០ ឆ្នាំ មុន។

លោក Jackie Chan បានបន្តទៀតថា លោកក៏គ្រោងនឹង ធ្វើការបរិច្ចាគផ្ទះចាស់ៗ មួយចំនួន
ផ្សេងទៀត ទៅឲ្យរដ្ឋាភិបាល នៅទីក្រុង ស៊ាងហៃ ហុងកុងនិង ក្រុងប៉េកាំង ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Entertainment Holywood star