CamNews

មន្ទីរពេទ្យបោះសាកសពទារកនៅឆ្នេរទន្លេ

ក្រុមបុគ្គលិកនៃមន្ទីរពេទ្យមួយ នៅប្រទេសចិនត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែបាន
បោះសាកសពទារកចំនួន ១៦នាក់នៅឆ្នេរទន្លេ។


ប្រជាជនបានប្រទះឃើញសាកសពទារកចំនួន ១៦នាក់កាលពីថ្ងៃទី
២៨ កុម្ភៈនៅខេត្ត Shandong ប្រទេសចិន

លោក Yang Zhibao អគ្គនាយករងនៃមន្ទីរពេទ្យ Dezhou នៃខេត្ត Shandong បានអោយដឹង
ថា កាលពីថ្ងៃទី ២៨កុម្ភៈ ប្រជាជនបានប្រទះឃើញសាកសពទារក ១៦នាក់ដែលត្រូវបាន
គេដាក់ចូលក្នុងថង់ និងបោះចោលនៅឯឆ្នេរទន្លេក្បែរវាលមួយនៅក្នុងក្រុង។ ការស្រាវជ្រាវ
ដំបូងបានបង្ហាញថា អ្នកប្រព្រឹតអំពើនេះគឺ Zhang Jinhe ជាបុគ្គលិកធ្វើការនៅឯសាលរក្សា
សពនៃមន្ទីរពេទ្យសម្ភព Dezhou ។

លោក Yang ថ្លែងថា ការធ្វើបែបនេះរបស់បុគ្គលិកមន្ទីរពេទ្យគឺរំលោភទៅលើបទបញ្ជារបស់
ក្រសួងសុខាភិបាលដែលត្រូវបានសម្រេចកាលពីឆ្នាំ ២០១០ ក្នុងនោះបាននិយាយច្បាស់ថា
ហាមបំផ្លាញ ឬចោលសាកសពទារកដែលត្រូវរលូត រំលូត និងសាកសពទារកដូចសំរាម
សុខាភិបាល។

ទំព័រ China Daily បានអោយដឹងថា នេះគឺជាករណីទីពីរក្នុងខែនេះ។ កាលពី ២ឆ្នាំមុន នៅ
ក្នុងខេត្តនេះ មតិសាធារណៈក៏មានការរិះគន់ច្រើនចំពោះព័ត៌មានដែលថា សាកសពទារក
២១នាក់ត្រូវបានគេបោះចោលនៅក្បែរទន្លេក្នុងក្រុង Jining ។ នៅចំពោះការរិះគន់ដ៏ខ្លាំងក្លា
នោះ មន្ដ្រីនៃមន្ទីរពេទ្យក៏បានអះអាងការពារបុគ្គលិករបស់ខ្លួន ដោយពួកគេនិយាយថា នៅ
មុនពេលធ្វើបែបនេះ ក្រុមបុគ្គលិកបានទទួលប្រាក់មួយចំនួនរួមនឹងការយល់ព្រមពីគ្រួសារ
សពដើម្បីចាត់ចែងសាកសពទាំងនោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS

Tags: chinahospital