CamNews

តារា 

ទស្សនិកជន​ផ្អើល​ថា តារា​ខ្មែរ​ដើរ​បង្ហាញ​ម៉ូដ អត់​ពាក់​អាវ​វ៉ែនតា

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលចេញពី ចំណោមទស្សនិកជនមួយចំនួន នៅក្នុងពិធីតាំង ពិព័រណ៍
សម្លៀកបំពាក់ និងគ្រឿងសម្អាង របស់ប្រទេសថៃ ដែលប្រារព្ធធ្វើឡើង នៅបរិវេណផ្សារផារ៉ាហ្គន
កាលពីរាត្រីថ្ងៃទី០១ខែសីហា កន្លងទៅនេះថា មានតារាស្រីខ្មែរ ចំនួនពីរនាក់ ស្លៀកពាក់ខោអាវ
ដើរបង្ហាញម៉ូដ មិនមានពាក់អាវវ៉ែនតា (អាវទ្រនាប់) ធ្វើឲ្យអ្នកចូលរួមទស្សនា នៅជិតអាចមើល
ដឹង តាមរយៈសម្លៀកបំពាក់ ដែលមានសាច់ ក្រណាត់ស្ដើងៗ។

មិនតែប៉ុណ្ណោះ សូម្បីតែទឹកមុខរបស់ តារាបង្ហាញម៉ូដ ទាំងពីរដួងនេះ ក៏ហាក់ដូចមាន អារម្មណ៍
ភ័យៗ ទឹកមុខឡើងអៀនៗ ខ្លួនឯងផងដែរ ពេលដែលឃើញ ទស្សនិជន ខំប្រឹងសម្លឹងចំដើមទ្រូង
របស់នាង ស្ទើរមិនដាក់ភ្នែកនោះ។ តារាស្រីខ្មែរដែលដើរ បង្ហាញសម្លៀកបំពាក់ ហើយត្រូវបាន
ទស្សនិជន ដែលចូលរួមទស្សនា នាំគ្នាចោទថា មិនមានពាក់អាវទ្រនាប់ ធ្វើមើលតែតារា បង្ហាញ
ម៉ូដពួកអឺរ៉ុបនេះ គឺកញ្ញា លីឡា និងកញ្ញា មាន សូនីតា តែម្ដង។

ប៉ុន្តែពាក់ព័ន្ធករណីនេះ គេនៅមិនទាន់ ដឹងច្បាស់ថា ជារឿងពិត ឬក៏មានអ្វីផ្សេងបិទបាំង ទៅតាម
លក្ខណៈ បច្ចេកទេស ក្នុងការស្លៀកពាក់ ដើរបង្ហាញម៉ូដនោះទេ ខណៈដែលអ្នករៀបចំ កម្មវិធីដើរ
បង្ហាញម៉ូដ គឺ សែនឌី ដើមអំពិលមិនអាច ទាក់ទងសុំការ បំភ្លឺបានទេ។ ចំណែកសាមីខ្លួនផ្ទាល់ គឺ
កញ្ញាទាំងពីរ បានធ្វើការអះអាងថា ការដើរបង្ហាញម៉ូដ នៅយប់នោះ(ថ្ងៃទី០១ខែសីហា) ពួកនាងៗ
សុទ្ធតែពាក់អាវ ក្នុងទាំងអស់ មិនដូចទស្សនិជន សន្និដ្ឋាននោះទេ។

ទស្សនិកជន ដែលបានទៅ ទស្សនាផ្ទាល់ ក្នុងកម្មវិធីនេះ បានសម្ដែងអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង
និងភ័យបុកពោះ ជំនួសអ្នកទាំងពីរ ដោយបានឃើញកញ្ញា លីឡា ដែលទស្សនិកជនស្គាល់ថា ជា
តារាសម្ដែង និងបង្ហាញម៉ូដ សិចស៊ីសាច់សខ្ចី ក្នុងវគ្គទី១ នាងបានឡើងលើវេទិកា ដើរបង្ហាញម៉ូដ
នូវឈុតសម្លៀក បំពាក់បែបយុវវ័យ អាវពណ៌ស សំពត់ខ្លីពណ៌ខ្មៅ ហើយមានគ្រង អាវធំពីលើស្មា
មើលទៅស្រស់ស្អាត គួរជាទីគយគន់។ តែអ្វីដែលអ្នកទស្សនា ផ្ទាល់ភ្ញាក់ផ្អើលនោះ គឺនៅឈុតទី២
នាងបានស្លៀកពាក់នូវរ៉ូប សាច់ក្រណាត់ បែបជាសំឡី មានរំយោលរញ៉េរញ៉ៃ និងបញ្ចេញសាច់ខ្នង
សាច់ក្បាលពោះ ដែលអាចមើលឃើញ ទ្រង់ទ្រាយសុដន់ដ៏ សមូលក្បំទាំង គូរបស់នាង ច្បាស់ក្រ
ឡែត..!។

ពេលនោះទឹកមុខរបស់ លីឡា ហាក់បង្កប់នូវ ភាពភិតភ័យ តែនាងនៅខំប្រឹងទប់អារម្មណ៍ មិនឲ្យភាព
ភ័យស្លន់ស្លោ មកបង្អាក់សកម្មភាព នៅលើឆាកបានឡើយ ព្រោះមានទស្សនិកជន ច្រើននាក់ណាស់
តាមសម្លឹងនាង មិនដាក់ភ្នែក អមទៅដោយ ការហ៊ោកញ្ជ្រៀវ ទ្រហឹងអឹងកង តាមចង្វាក់ភ្លេង ។

ដោយឡែកសម្រាប់ ស្រីស្រស់ទងវង ដែលជាតារាសម្ដែងល្បីឈ្មោះ និងជាតួឯកក្នុងរឿង"នាយឡប់
ជំពប់ស្នេហ៍" កញ្ញា មាន សូនីតា ឯណេះវិញ ក៏ភ័យស្លន់ស្លោ មិនចាញ់កញ្ញា លីឡា ប៉ុន្មានដែរ ។ នៅ
ឈុតទី១ សូនីតា បានឡើងបង្ហាញរាង ដោយស្លៀកខោខូវប៊យពណ៌ផ្ទៃមេឃអាវសាច់ក្រណាត់ស្ដើង
វាលក្លៀក មើលឆ្លុះឃើញសាច់សខ្ចី ស្រស់ស្អាតតាមបែប យុវវ័យសម័យថ្មី ។ តែចូលមកដល់ឈុត
ទី២គេឃើញនាង ស្លៀករ៉ូបពណ៌ស អត់ដៃវាលខ្នង ដែលឈុតនេះហើយ ធ្វើឲ្យនាងភ័យ បុកពោះ
ភិបៗ ដោយសារតែពេលវេលាខ្លី ធ្វើឲ្យនាងស្លៀកពាក់ មិនត្រឹមត្រូវតាម បច្ចេកទេស តម្រូវឲ្យនាង
យកដៃ ទប់ផ្នែកខាងក្រោមសុដន់ ជាប់រហូត ព្រោះខ្លាចរបូតរ៉ូប ធ្លាក់មកក្រោម នាំឲ្យខ្មាសគេ។

បើក្រឡេកទៅមើល ទឹកមុខរបស់ មាន សូនីតា វិញ នាងហាក់បង្កប់ នូវក្ដីភ័យព្រួយ ខ្លាចកើតហេតុ
ការណ៍ អាក្រក់ណាមួយ ចំពោះនាង ព្រោះក្នុងការ បង្ហាញម៉ូដនេះ ឈុតដែលនាង កំពុងស្លៀក មាន
លក្ខណៈងាយស្រួល ក្នុងការរបូតធ្លាក់ ជាហេតុធ្វើឲ្យនាង មានក្ដីបារម្ភយ៉ាងខ្លាំង ។

យ៉ាងណាមិញ ការបង្ហាញម៉ូដ សម្លៀកបំពាក់ និងពិព័រណ៌គ្រឿងសម្អាង បានបញ្ចប់ទៅ ដោយភាព
ជោគជ័យ ប៉ុន្តែសម្រាប់តារា ទាំងពីរដួងនេះវិញ ក៏យកដៃគួកទ្រួង ដកដង្ហើមធំស្លុត អារម្មណ៍មិនស្ទើរ
ទេ ព្រោះអ្នករៀបចំកម្មវិធី មិនបានផ្ដល់ឱកាស ឬពេលវេលា សមរម្យណាមួយ ឲ្យអ្នកបង្ហាញម៉ូដទាំង
អស់ មានពេល វេលាគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរ សម្លៀកបំពាក់ និងស្លៀកបង្ហាញឲ្យ ត្រឹមត្រូវតាម
បច្ចេកទេសឡើយ ខណៈកញ្ញា លីឡា ត្រូវបានអ្នកទស្សនាផ្ទាល់ ជាពិសេសបុរសៗ បានដឹងថា នាង
មិនបាន ពាក់អាវក្នុងនោះទេ ។ ឯកញ្ញា មាន សូនីតា ក៏ប្រហែលជា មិនខុសគ្នាប៉ុន្មានដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា លីឡា បាននិយាយថា "អាវក្នុងបានពាក់ធម្មតា តែជាអាវពណ៌សាច់
ហើយមុននឹងស្លៀករ៉ូប គេមានជាស្បៃពណ៌ សាច់ពាក់ខាងលើ មួយជាន់ទៀត ហើយខ្ញុំត្រូវស្លៀក
រ៉ូបហ្នឹង...។ ឈុតនេះបើ គេមើលពីចម្ងាយ គេអាចគិតថា មិនពាក់អាវក្នុងទេ តែការពិតពាក់ត្រឹមត្រូវ
តើ។ ម្យ៉ាងការដើរម៉ូដនេះ មិនប្រញ៉េបប្រញ៉ាប់ពេក រហូតដល់ថ្នាក់ភ្លេច ពាក់អាវក្នុងនោះទេ "។

ដោយឡែក កញ្ញា មាន សូនីតា បាននិយាយថា " នាងទទួលស្គាល់ថា ឈុតដែលនាង ស្លៀកដើរ
ម៉ូដនោះ មានលក្ខណៈធូរលុង ព្រោះនាងមិនបានទៅ លសាកមើលជាមុនទេ ទើបពេលឡើងឆាក
ស្លៀកភ្លាមៗធ្វើឲ្យ នាងត្រូវដើររបៀបទប់ៗ កុំឲ្យរបូត តែប៉ុណ្ណោះ។ ឯពេលវេលាវិញគឺធម្មតា មិន
ប្រថុចញ៉ុចពេកទេ ...!" ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khmer model bra khmer stars entertainment model show