CamNews

ម៉ូតូ 

ម៉ូតូធំបែបស្ពត ម៉ូដែលថ្មី ទំនើប មិនប្រើសាំង

ម៉ូតូ Lightning LS-218 គឺជាប្រភេទម៉ូតូធំ  បែបស្ពត ម៉ូដែលថ្មី ដ៏ស្រស់សង្ហា ដែលមានរូបរាងធំមាំ
ខ្ពស់ បំពាក់ដោយប្រព័ន្ធភ្លើងដ៏ប្រណិត  អាចបំភ្លឺផ្លូវ បានច្បាស់ល្អនៅពេលយប់។ ម៉ូតូ Lightning
LS-218 មានរូបរាង ដ៏ស្រស់ស្អាត ប្រហាក់ប្រហែលគ្នា ទៅនឹងម៉ូតូធំផ្សេងៗ ដែរ។ 

ប៉ុន្តែ អ្វីដែលពិសេស សម្រាប់ម៉ូតូ Lightning LS-218 គឺមានបំពាក់ម៉ាស៊ីនដើរដោយថាលពលអគ្គិ
សនី អាចសាកថ្មដូចជា ទូរស័ព្ទដៃ បានយ៉ាងងាយស្រួល ដែលគេស្គាល់ឬហៅថាជាម៉ូតូអគ្គិសនី
ម៉ូដែលថ្មីដ៏ទំនើប។ ម៉ូតូធំបែបស្ពត ដើរដោយប្រព័ន្ធអគ្គិសនី  Lightning LS-218 សាកថ្មម្តង មាន
រយៈពេលត្រឹមតែ ១ម៉ោង ប៉ុណ្ណោះ ថ្មនឹងពេញ អាច
ធ្វើដំណើរបានចម្ងាយ ១០០ ទៅដល់  ១៨០
ម៉ាយ និងមានតម្លៃ ៣៨,៨៨៨ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle Lightning LS-218 Electric Bike Breaks Cover