ភ្នំពេញ៖ រាជធានីភ្នំពេញ ក្នុងនាមជាសមាជិករបស់ CITYNET បានរៀបចំសិក្ខា សាលា
មួយស្តីពី "រួមគ្នាដើម្បីទីក្រុងស្អាត" ដើម្បីចូលរួមអបអរសាទរ ខួប ២៥ឆ្នាំ នៃថៃ្ងបងើ្កត
CITYNET ជាមួយបណ្តាទីក្រុងនានាក្នុងសកលលោក។
សិក្ខាសាលានេះ បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១២ ក្រោមវត្តមាន
របស់ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញឱ្យ
ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសំរាម ចេះទុក្ឋដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់នៅ
ក្នុងលំនៅដ្ឋានរបស់ខ្លួន និងជាពិសេស នៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។
១. បញ្ហាសំណល់រាវៈ គ្រប់ជំនាញនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជំរុញគ្រប់សណ្ឋាគារ
ផ្ទះ សំណាក់ ភោជនីយដ្ឋាន និងកន្លែងលាងរថយន្ត ត្រូវធ្វើការសំអាតសំណល់ រាវរបស់
ខ្លួនមុននឹងបញ្ចេញចូលលូសាធារណៈ ឬតំបន់សាធារណៈ តាមរយៈ ការប្រើប្រាស់អាង
ប្រព្រឹត្តិកម្ម ឬធុងចំរោះទឹកសំអុយ។
២. បញ្ហាសំណល់រឹង-សំរាមៈ ត្រូវផ្តល់ប្រតិទិនប្រមូលសំរាម ជាក់លាក់ (មិនឱ្យលើសពី
០២ម៉ោង)តាមតំបន់នីមួយៗ ហើយសង្កាត់ត្រូវរៀបចំការផ្សព្វផ្សាយដល់ប្រជាពរដ្ឋរស់នៅ
ក្នុងភូមិរបស់ខ្លួន។ ជាពិសេស ក្រុមហ៊ុនស៊ីនទ្រី និងមន្ទីរបរិស្ថាន នឹងបញ្ជូនភ្នាក់ងាររបស់
ខ្លួនទៅគ្រប់សង្កាត់ ដើម្បីត្រួតពិនិត្យ កែលំអចំណុចខ្វះខាត និងធ្វើការផាកពិន័យ ចំពោះ
ប្រជាពលរដ្ឋណា ដែលមិនបានអនុវត្តតាមការណែនាំ។ ជាពិសេស ក្រុមហ៊ុនស៊ីនទ្រី ត្រូវ
មានឡានដឹកសំរាមសើម ជារៀងរាល់ថ្ងៃ ហើយត្រូវមានកន្លែង សំរាប់ដាក់សំរាមសើម
ដោយឡែក។
៣. ថង់ប្លាស្ទិកៈ ជាបញ្ហាប្រឈមដ៏ចំបង ដែលមានទំហំ ២០ស.ម ចុះក្រោម ត្រូវបង្កើន
ការផ្សព្វផ្សាយពីគ្រោះថ្នាក់ពីថង់ប្លាស្ទិក និងជំរុញលើក ទឹកចិត្តឲ្យមានការប្រើ
ប្រាស់ថង់ក្រណាត់ ក្រដាសនិងជៀសវាងការហូបចំណីអាហារដែលច្រកក្នុងថង់ប្លាស្ទិក។
ជំរុញឱ្យប្រជាពលរដ្ឋបន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងគាំទ្រការលើកសំណើទៅរាជរដ្ឋា
ភិបាលលើការយកពន្ធបរិស្ថានលើការផលិត និងនាំចូលថង់ប្លាស្ទិក។ បង្កើនការអប់រំផ្សព្វ
ផ្សាយ និងការផាកពិន័យការបោះចោលរាយ ប៉ាយថង់ប្លាស្ទិក។
៤. គុណភាពខ្យល់ និងសំលេងៈ ត្រូវបង្កើនការផ្សព្វផ្សាយស្តង់ដារអនុញ្ញាត ឲ្យបន្លឺសំ
លេងឲ្យបាន ទូលំទូលាយដល់សាធារណជន។ ខណ្ឌនីមួយៗ ត្រូវមានផែនការនិងសកម្ម
ភាពពង្រីកផ្ទៃ-តំបន់បៃតងយ៉ាងតិច ៥០០ម² ក្នុងមួយឆ្នាំ៕
ដោយ៖ វណ្ណៈ
ប្រភព៖ phnompenh