CamNews

កីឡាអន្តរជាតិ 

កម្ពុជា ទទួលបានមេដាយ ២ ហើយក្នុង ការប្រកួត SEA Games ៤ ថ្ងៃកន្លងទៅនេះ

ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ ឬយើងហៅថា SEA Games លើកទី ២៧ ដែលមាន ប្រទសភូមា ធ្វើជា ម្ចាស់ផ្ទះនោះ បានចាប់ផ្តើម ប្រកួតមុន ថ្ងៃបើក អស់រយៈពេល ៤ ថ្ងៃរួចមកហើយ ។



ក្នុងរយៈពេល ៤ ថ្ងៃនេះ គេទើបតែ ប្រកួតកីឡា ប្រពៃណីរបស់ ភូមា ប៉ុណ្ណោះដែល មានឈ្មោះ ជាភាសា អង់គ្លេសថា " Chinlone " ។ បើតាមយើង មើលលក្ខណៈ កីឡានេះទៅ គឺវាស្រដៀង ទៅនិងការលេង ទាត់សីជុំ តែគេប្រើប្រាស់ សីដក់ជំនួស វិញ ។ ពិតជាគួរ អោយកោតសរសើរ ខ្លាំងណាស់ ដែលកីឡា ប្រភេទនេះ មិនទទួល បានការពេញ និយមឬស្គាល់ នៅប្រទេស កម្ពុជា យើងផង តែកីឡាករ កីឡាការនី យើង យកឈ្នះបាន មេដាយ ២ ទៅហើយ លើវិញ្ញាសារនេះ ដោយនារីទទួល បានមេដាយ សំរិទ្ធ និងបុរស ទទួលបាន មេដាយប្រាក់ ។



បើតាមប្រភព ព័ត៌មាន ពីគេហទំព័រ​ SEA Games របស់ភូមា បានអោយដឹងថា ថ្ងៃស្អែកនេះ ក្រុមប្រកួត កីឡា Chinlone បុរស យើងនឹង ជួបជាមួយ ឡាវនៅថ្ងៃ ស្អែកដើម្បី ដណ្តើមយក មេដាយមាស ៕

 


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: sports chinlone sea games cambodia myanmar