CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ៖ ស្រ្តីអាស៊ីម្នាក់ កើតកូនមានទម្ងន់ ដល់ទៅជិត ៧ គ.ក (មានវីដេអូ)

ព័ត៌មានអន្តរជាតិ     ៖ ​ បើយោងតាមការដកស្រង់អត្ថបទផ្សាយពី គេហទំព័រសារព័ត៌មានបរ
ទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ
ដឹងថា ស្រ្តីជនជាតិចិន ជាម្តាយម្នាក់  ពិតជាបានធ្វើអោយគ្រប់បណ្តាសារព័ត៌មាន មានភាព
ភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះថា នាងបានកើតកូន មានទម្ងន់ដល់ទៅ ៦,១៧ គ.ក ឯណោះ។

គួររំឭកផងដែរថា ស្រ្តីជាម្តាយរូបនេះ មានវ័យ ២៧  ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងក្រុងសៀងហៃ
ប្រទេសចិន ។ យ៉ាងណាមិញ បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត តំណាងអោយមន្ទីរ
ពេទ្យ សៀងហៃ ជាទីកន្លែងទារកតូចនោះ ចាប់កំណើតនោះ បានអះអាងអោយដឹងថា ស្រ្តី
ជាម្តាយ និងកូនតូច ពួកគេទាំងពីរនាក់  មកទល់នឹងខណៈនេះ  មានសុខភាពជាធម្មតាទេ
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត និយាយបន្តថា មូលហេតុដែលនាំអោយទារកតូចរូបនេះ
ស្ទើរតែក្លាយជាបេក្ខភាពទារក   កើតមកមានគីឡូធ្ងន់ ជាងគេក្នុងប្រវត្តិសាស្រ្តប្រទេសចិន
ក៏ព្រោះតែអំឡុងពេលដែលពរពោះនោះ  ស្រ្តីជាម្តាយ  ទទួលទានច្រើនជាងធម្មតា  ដោយ
នៅក្នុងនោះរួមមានទឹកដោះគោ សុទ្ធ ផ្លែឈើ ក៏ដូចជា គេងនៅតែលើគ្រែជាដើម។

យ៉ាងណាមិញ លោក Xu Chang  ជាវេជ្ជបណ្ឌិតជាន់ខ្ពស់ បានលើកឡើងថា ទារកតូចរូប
នេះ នាថ្ងៃអនាគត    គេអាចប្រឈមនឹងបញ្ហាសុខភាព  ពីព្រោះតែភាពធាត់ពេករបស់គេ
អំឡុងពេលដែលចាប់កំណើតនេះហើយ។ គួររំឭកផងដែរថា បេក្ខភាពទារកតូចលើកនេះ
មិនត្រូវបានគេចាត់ចូលជាបេក្ខភាព ទារកតូចកើតមកមានគីឡូធ្ងន់បំផុតក្នុងប្រវត្តិសាស្រ្ត
ចិននោះទេ ពីព្រោះថា បេក្ខភាព    ដែលបានបំបែកកំណត់ត្រាមួយនេះ​  បានទៅលើក្មេង
តូចឈ្មោះ Chun Chun មកពីខេត្ត Henan ប្រទេសចិន គេមានគីឡូដល់ទៅ ៧,០៤ គ.ក
ខណៈពេលដែលបានចាប់កំណើត កាលពីអំឡុងឆ្នាំ ២០១២ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Beijing China Hong Kong Shanghai South china sea Asia Baby