CamNews

ភាពយន្ត 

Default Whitney Houston បន្សល់ទុកទ្រពសម្បតិ្ត ទាំងអស់សំរាប់កូនស្រី

នាង Bobbi Kristina កូនស្រីជាទីស្រលាញ់តែមួយគត់អាយុ ១៩ ឆ្នាំរបស់អតីតតារាចំរៀង
Pop ដ៏ល្បីឈ្មោះ Default Whitney Houston គឺជាអ្នកដែលនឹងត្រូវទទួលបានកេរ្តិ៍តំណែល
មរតកទាំងអស់ដែលម្តាយរបស់នាងបន្សល់ទុកអោយ។ ហើយបើយោងតាមប្រភពពត៌
មានមួយចំនួនបានអោយដឹងថាអតីតតារាចំរៀង Whitney មិនបានធ្វើការបញ្ជាក់ច្បាស់
លាស់ស្តីអំពីទ្រព្យសម្បត្តិទាំងអស់នោះទេ ប៉ុន្តែត្រូវបានដឹងថាមានតំលៃសរុបប្រហែលជា
២០លានដុល្លាអាមេរិក។ ដោយឡែកគាត់ក៏បានបន្សល់ទុកនូវទ្រព្យសម្បត្តិមួយចំនួនផ្សេង
ទៀតផងដែរដូចជា គ្រឿងសង្ហារឹម សំលៀកបំពាក់ គ្រឿងអលង្ការ រថយន្ត រួមទាំងវត្ថុប្រើ
ប្រាស់ផ្ទាល់ខ្លួនជាច្រើនទៀតសំរាប់កូនស្រីរបស់គាត់ ដោយសង្ឃឹមថារាល់ទ្រព្យសម្បតិ្ត
ទាំងអស់ដែលគាត់បានបន្សល់ទុកអោយនោះនឹងជួយអោយឆាកជីវិតរបស់កូនស្រីគាត់
មានភាពល្អប្រសើរនិងមានអ្វីៗគ្រប់ទាំងអស់ផងដែរ។

Whitney Houston និងកូនស្រី

បណ្តាំមរតករបស់ Whitney Houston ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ១៩៩៣ នៅឯ Atlanta គឺ
នៅមុនរយៈពេលមួយខែនាង Bobbi Kristina ចាប់កំណើត។ ក្នុងបណ្តាំមរតកនោះអោយ
ដឹងថាប្រាក់កាសមួយចំនួនរបស់ Whitney នឹងត្រូវធ្វើការផ្ទេរទៅអោយកូនស្រីនៅពេល
ដែលនាងមានអាយុ ២១ ឆ្នាំ មួយភាគផ្សេងទៀតនឹងផ្ទេរអោយនៅពេលនាងមានអាយុ
២៥ឆ្នាំ និងមួយផ្នែកដែលនៅសេសសល់ទាំងប៉ុន្មានទៀតនឹងត្រូវផ្ទេរបន្តនៅពេលនាងមាន
អាយុ ៣០ឆ្នាំ។

ប៉ុន្តែដោយសារតែនាង Bobbi Kristina ទើបតែមានអាយុបាន ១៩ឆ្នាំដូច្នេះទ្រព្យសម្បត្តិ
ទាំងនោះត្រូវបានផ្ញើទុកជាមួយ ម្តាយរបស់ Whitney ឈ្មោះ Cissy ,បងប្រុស Gary និង
បងថ្លៃស្រីឈ្មោះ Pat ជាអ្នកកាន់កាប់ជំនួសបណ្តោះអាសន្ន ក៏ដូចជាការផ្គត់ផ្គង់អោយ
Bobbi Kristina ។ ចំណែកឯលោក Bobby Brown អតីតសា្វមីរបស់តារាចំរៀង Pop ខាង
លើថ្វីត្បិតតែមានរំលឹកឈ្មោះដែរនៅក្នុងបណ្តាំមរតកនោះ ប៉ុន្តែលោកនឹងមិនទទួល
បានអ្វីទាំងអស់៕

ប្រភព៖ Tmz
ដោយ៖ រដ្ឋា

Tags: entertainmentsuperstarbobbi kristinabobby brownmusic starwhitney houston