CamNews

ក្មេងស្រីដែលគេដុតទាំងរស់ បានទទួលការវះកាត់កែសម្ភស្ស


កាលពីចុងខែកុម្ភះកន្លងមកនេះ Camnews បានចេញផ្សាយព័ត៌មានមួយក្រោមចំណង
ជើងថាសុំស្រលាញ់មិនបានចាប់ដុតទាំងរស់ ដែលនារីរងគ្រោះឈ្មោះ Zhou Yan
អាយុ១៧ឆ្នាំត្រូវបានរងគ្រោះជាដំណំ ពីសំណាក់កូនមន្ត្រីក្នុងតំបន់ម្នាក់ ដែលសុំស្រលាញ់
នាងមិនបានហើយបានព្យាយាមដុតសម្លាប់នាងទាំងរស់ តែមិនបានសម្រេច ដោយឡែក
Zhou Yan នារីរងគ្រោះទោះបីជាបានរួចជីវិតក៏នាងនៅមានបញ្ហាសុខភាពព្រោះនាងត្រូវ
បាត់បងសម្ភស្សដោយសារជាង៣០%នៃរាងកាយរបស់នាងត្រូវបានរលាកដល់កំរិតទី៣
នៅជុំវិញក មុខ និងក្បាល។

កម្មវិធីទួរទស្សន៍មួយរបស់ស្ថានីយទូរទស្សន៍ខែត្រ Jiangsu បានអញ្ញើញឪពុកម្ដាយរបស់
Zhouមកចូលរួមសម្ភាសន៍ ហើយខាងទូរទស្សន៍បានរៀបចំអោយមានការទំនាក់ទំនងមួយ
ទៅកាន់មន្ទីរពេទ្យ The Evercare Beijing Aikang Hospital ដើម្បីចរចារសុំអោយមានការ
ព្យាបាលមួយ ដែលមានលក្ខណៈប្រសើជាងការព្យាបាល ដែលនាងកំពុងតែទទួលនៅ
ស្រុកកំណើតរាល់ថ្ងៃ បន្ទាប់ពីការចរចារមិនយូរប៉ុន្មានខាងមន្ទីរពេទ្យបានព្រមធ្វើការ
ព្យាបាលអោយនាងរួមទាំងការវះកាត់កែសម្ភស្ស Plastic ដោយមិនគិតថ្លៃ។ Li Zhixian មេធាវីការពារក្ដីអោយ Zhou Yan បានប្រាប់ថា ការព្យាបាលដែល Zhou Yan កំពុងតែ
ទទួល រាល់ថ្ងៃនៅស្រុកកំណើតនេះមិនអាចទទួលយកបាននោះទេ ព្រោះមានការ ខ្វះខាតបរិក្ខារសម្បើមណាស់ ហើយការព្យាបាលនៅមន្ទីរពេទ្យធំវាត្រូវចំណាយប្រាក់
ច្រើនណាស់គ្រួសាររបស់នាងមិនអាចមានលទ្ធភាពលើការព្យាបាលបែបនេះនោះទេ។

ក្រោយពេលដែលព័ត៌មានដ៏សែនអានោចអាធ័ម ដែលបានកើតឡើងលើរូបនាងត្រូវ
បានចេញផ្សាយពីចុងខែកុម្ភះកន្លងមកនេះ មានសាធារណៈជនជាច្រើន ដែលមានចិត្ត
អាណិតសណ្ដោសបានបរិច្ចាកជាទឹកប្រាក់រួមគ្នាសរុបចំនួន ៨៣១៨៧០ Yuan ហើយ
នាងបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Beijing កាលពីដើមសប្ដាហ៍នេះក្រុមគ្រូពេទ្យ បានប្រាប់ថានាង Zhou ប្រហែលជាត្រូវការចំណាយពេលជាង៣ឆ្នាំ ទើបអាចធ្វើអោយ នាងមានមុខជាមនុស្សធម្មតាវិញបាន។

ចំនែកឯជនល្មើសកំពុងតែឃិតនៅក្នុងការឃុំខ្លួន រង់ចាំសាលក្រមតុលាការសម្រេច
កាត់ទោស។
នាង Zhou Yan ដែលរងគ្រោះដោយសាររលាកធ្ងន់ធ្ងរ

ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth

Tags: chinaloveburn