ព័ត៌មានកីឡា៖ ហេតុការណ៍ដ៏គួរឲ្យភា្ញក់ផ្អើលមួយ ក្នុងខេត្ដសៀមរាប ដែលតារាបាល់ទាត់ដ៏ល្បីម្នាក់ឈ្មោះថា David Beckham បានធ្វើដំណើរមកប្រទេសកម្ពុជាដោយស្ងាត់ៗ ហើយបន្ដដំណើរទៅ កាន់មណ្ឌលកុមារកំព្រា ស្ថិតក្នុងខេត្ដសៀមរាប ក្នុងមុខតំណែងជា ឯកអគ្គរាជទូតសុច្ឆន្ទៈរបស់អង្គការ UNICEF ។
លោក David Beckham បានជួបជាមួយ កុមារកំព្រារជាច្រើននាក់ ដែលត្រូវបានស្រោចស្រង់ឲ្យរួចផុតពី អំពើរហិង្សា និង បំពានផ្សេងទៀត ។ ក្នុងកំលុងពេលនោះដែរ លោក ក៏បាននិយាយ ផងដែរថា រូបគាត់មកដល់ប្រទេសកម្ពុជា ហើយកំពុងជួបជាមួយកុមារជាច្រើនដែល ធ្លាប់ឆ្លងកាត់ និង ទទួលរងអំពើហិង្សា ។
ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail