កាន់តែស្រស់សង្ហាជាមួយនឹងម៉ូតូ Beta RR 50 Motard ម៉ូដែលថ្មី ឆ្នាំ២០១៤ មានរូបរាងខ្ពស់ មាំ
ដែលសាកសមបំផុត មិត្តយុវវ័យ។ ម៉ូតូដែលមានរូបរាងខ្ពស់សង្ហា និងស្រស់ស្អាតនេះ គឺខុសពី
ធំផ្សេងៗ ទៀត ដោយសារតែម៉ូតូ Beta RR 50 Motard ត្រូវបំពាក់មកជាមួយនឹងកម្លាំងតូច ត្រឹម
តែ ៤៩,៧សេសេ និងមានម៉ាស៊ីន ១ តែប៉ុណ្ណោះ។
ម៉ូតូ Beta RR 50 Motard ស៊េរីថ្មី ត្រូវរចនាម៉ូដ និងតុបតែងឡើង យ៉ាងប្រណិតជាមួយនឹងតួខ្លួន
ទាំងមូល រួមទាំងការបិទតែមរចនាម៉ូដ អមជាមួយនឹងសំបកកង់បែបស្ពតទំហំ ១៧ ទាំងមុខ និង
ខាងក្រោយ និងមានសមត្ថភាព អាចផ្ទុកសាំងបាន ៦,៥លីត្រ។ ម៉ូតូដ៏ស្រស់សង្ហា និងទាក់ទាញ
នេះ បង្ហាញខ្លួននៅលើទីផ្សារម៉ូតូ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ៕
សូមទស្សនា រូបភាព ខាងក្រោម