CamNews

កីឡា 

PSG គ្រោងនឹងចាយលុយ លើកីឡាករ Di Maria នារដូវកាលក្រោយមកដល់

ព័ត៌មានកីឡា៖ ក្រុមធំប្រចាំនៅទឹកដី ប្រទេសបារាំង​​​​​​ ​បានគ្រោងនឹង​បោះ ទុនលើកីឡាករ Angel Di Maria នារដូវកាលក្រោយនេះ ហើយ ស្របពេលដែលដំណឹង បានលេចឮថា​ Man United ក៏មិនរក្សាកីឡាកររូបនេះ នៅមួយកន្លែងដែរ ។

យោងតាមការចុះផ្សាយរបស់ គេហទំព័រ Mirror បានឲ្យដឹងថា ក្រុម PSG របស់ប្រទេបារាំង បានគ្រោងនិង​ចាយលុយទិញយកកីឡាករ Angel Di Maria​ ពីក្រុម បីសាចក្រហម Man United ខណៈដែល ដំណឹង​​បានលេចឮជាបន្ដបន្ទាប់ថា ក្រុម ព្រមទាំង កីឡាករផ្ទាល់ មិនចង់បន្ដវាសនាជាមួយគ្នាទៀតទេ ដោយ​ឡែក​​ទម្រង់លេង របស់ Angel Di Maria ក៏មានការថយចុះ​ ហើយតម្រូវការក្រុមក៏មានការប្រែប្រួលដែរ​។ PSG មិនទាន់បង្ហើបពីតម្លៃពិតប្រាកដសម្រាប់ ទីផ្សារផ្ទេរចេញរបស់ Angel Di Maria ទេ​ ប៉ុន្ដែមហិច្ឆិតា កន្លងមក មុនពេលកីឡាករ ផ្ទេរចេញពី Real Madrid ក្រុមហ៊ានឲ្យថ្លៃ ទាបជាង Man United ខណៈ ដែល​ Man United ហ៊ានដល់ទៅ ៥៩.៧ លានផោន ។ ហើយម្យ៉ាងវិញទៀត កាលពីចុង ខែធ្នូ ឆ្នាំ ២០១៤ ​Angel Di Maria ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មានម្ដងដែរថា មូលហេតុដែលគាត់​សម្រេចចិត្ដចូល មកកាន់ Old Trafford ក៏ព្រោះថា ក្រុមហ៊ានចាយលុយ ច្រើន មកលើខ្លួន ផងដែរ បើតាមការពេញចិត្ដ គាត់ ចង់ទៅកាន់ទឹកដី ប្រទេសបារាំង​ច្រើនជាង​។ 

គូសបញ្ជាក់ផងដែរថា Man United ក៏គ្រោង នឹងចាយលុយបោះទុនលើកីឡាករ  Paul Pogba ផងដែរ​នារដូវកាលក្រោយដូចគ្នា ។ 


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News PSG Di Maria