ព័ត៌មានកីឡា ៖ ក្រុម Celtic បានជូបដៃគូរពិតប្រាកដហើយកាលពីយប់មិញ ដោយប៉ះជាមួយ NK Maribor តែមិនអាចបំបាក់គេបាន ក៏ត្រូវគេកាច់វិញនៅនាទី ទី ៧៥។
បន្ទាប់ពីដឹងសមាសភាពដៃគូប្រកួតរបស់ខ្លួន ក្រុម Celtic ពិតជារីករាយលើកដៃនិងការប្រកួតនេះណាស់ ពីព្រោះថាការជួបគ្នារវាងក្រុមទាំងពីរនេះបានធ្វើរួចម្ដងហើយ ហើយ NK Maribor ក៏ត្រូវបាន Celtic សិក្សាដឹងច្បាស់ពីសមត្ថភាព នៅថ្ងៃប្រកួតក្នុងលទ្ធិផល ១-១ នោះមកម្ល៉េះ។ ប៉ុន្ដែក្នុងជំនួបថ្មីនេះ បើយើងមើលទៅលើការប្រគួត Celtic បែរជាទទួលរងការវាយប្រហាពី NK Maribor ទៅវិញ ដោយ ឡែក ការប្រយុទ្ធនេះ កីឡាករ Morales Tavares កាន់តែបង្កើនការវាយសម្រុកយ៉ាងខ្លាំង នៅនាទីទី ៧៥ ធ្វើឲ្យ Celtic មិនអាចទប់ទល់បានក៏ត្រូវដៃគូរទំលាយរនាំងបាន ១ គ្រាប់ ជាលទ្ធិផលពិន្ទុ ១-០។ ស្របពេលនៃការប្រកួតនេះ ត្រូវបរាជ័យ Celtic ក៏ធ្លាប់បានត្រូវក្រុម Legia បំបាក់រួចម្ដងហើយ ក្នុងពិន្ទុ ៦-១ ប៉ុន្ដែលទ្ធិផលជោគជ័យគឺក្រុម Celtic ជាអ្នកទទួល ដោយក្រុមដៃគូរមានកំហុសត្រង់ ការដាក់ បញ្ចូល កីឡាករគ្មានសិទ្ធចូលរួមប្រកួត ឲ្យចូលលេងជាមួយ។
សម្រាប់លទ្ធិផលនៃការបរាជ័យនេះ ក្រុម Celtic និងបាត់បង់ថវិការចំនួន ១៤ លានផោនដែលក្រុមរកបានពីការប្រកួតក្នុងរដូវកាលចុងក្រោយនេះ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី