បន្ទាប់ពីទទួលបានការ ច្រានចោលពីក្រុម Liverpool ក្នុងតំលៃ ៣០ លានផោន សំរាប់កីឡាករ
Luiz Suarez រួចមក ថ្ងៃនេះក្រុម Liverpool បើកភ្លើងខៀវអោយ Arsene Wenger ដេញថ្លៃយក
Suarez ម្តងទៀតហើយ ។
ខ្សែរប្រយុទ្ធ Luis Suarez របស់ Liverpool បានក្លាយជាកីឡាករលេខ ១ ដែលក្រុមកាំភ្លើងធំ
Arsenal ចង់បានជាងគេ សំរាប់រដូវកាលថ្មីនេះ ។ ថ្មីៗកន្លងទៅនេះ Arsenal ក៏បានតម្លើងថ្លៃដល់
ទៅ ៣៥ លានផោន ផងដែរ តែត្រូវបានខាងទឹកដី Anfield ប្រាប់ថាមិនគ្រប់គ្រាប់សំរាប់ បន្ទន់
ចិត្ត Suarez ឡើយ ។
Arsene Wenger សំរេចចិត្តអោយថ្លៃ Suarez ម្តងទៀតគឺចំនួន ៤០ លានផោន ។ Arsene Wenger
កំពុងតែរង់ចាំមើលថា តើចំនួននេះ អាចបំបែកទឹកចិត្តរបស់ Suarez ដែលចង់ចាកចេញពីទឹកដី
របស់ក្រុម Liverpool អោយមក Arsenal បានឬទេ ? ក្នុងពេលដេញថ្លៃ Luis Suarez ក្រុម Arsenal
ក៏បានព្យាយាមយក Higuain និងសំលឹងមើល Rooney ផងដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail