CamNews

តារា 

Justin Bieber ចង់រកស៊ីជាមួយនិង កែវស្នោរ?

បន្ទាប់ពូ ប្រកាសថា ឈប់សំរាក ពីការងារ សិល្បៈមួយរយៈ ហើយចាប់ផ្តើម សប្បាយមួយឆ្អែត ហើយនោះថ្មីៗនេះ យើងបានលេច លឺដំណឹងថា តារាចំរៀង វ័យក្មេង Justin Bieber មួយរូបនេះ ចង់បោះទុន រកស៊ីបន្ថែម ចំណូលម្តង ។



បើតាមប្រភព ព័ត៌មានពី អ្នកជិតដិត របស់ Justin Bieber បានអោយដឹងថា តារាចំរៀង វ័យក្មេង​នេះ ចង់បោះទុន រកស៊ី ទៅលើកែវស្នោរ មួយប្រភេទ ដែលគេហៅថា Styrofoam ។ Styrofoam ត្រូវ​បានគេ រកឃើញនិងផលិត ទៅជាកែវ នៅក្នុងកំឡុងឆ្នាំ ១៩៤០ ។ សព្វថ្ងៃកែវ Styrofoam ត្រូវ​បាន​ក្លាយ ជា ឧបករណ៍ សំរាប់ដាក់ទឹក Sizzrup (គ្រឿងញៀនប្រភេទលាយ) ដ៏ពេញនិយម ទូទាំង​សហរដ្ឋអាមេរិក ។ ដូចដែល យើងបានដឹងហើយថា Justin Bieber ក៏ជាអ្នក ដែលចូលចិត្ត លេង​គ្រឿងញៀន Sizzrup នេះផងដែរ ដូចនេះហើយ ប្រហែលជា គេគិតថា វាអាចរកលុយបាន ច្រើ​ន​ប្រសិនបើ មានឡូហ្កូ Brand របស់ Justin Bieber នៅលើកែវនោះ ។



Justin Bieber មិនមែនជា តារាទីមួយ ដែលបោះទុន លើកែវស្នោរ Styrofoam នោះតែ ពីមុនៗ មាន តារា Rap ដូចជា Rick Ross និង Soulja Boy ជាដើម ក៏បានធ្វើ កែវស្នោររនេះ ហើយដាក់ ឡូហ្កូ Brand ខ្លួនឯងផងដែរ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer justin bieber drug sizzrup cup styrofoam