ចម្លែកៗ ៖ ដោយបានសំកាំងខ្លួនឡើង ភាគខាងត្បូងមាត់បឹង Taihu ក្រុង Huzhou នាខេត្ត
Zhejiang ប្រទេសចិននោះ សណ្ឋាគារ Sheraton Huzhou Hot Springs Resort ត្រូវបានរក
អោយឃើញថា ពិតជាមានភាពទាក់ទាញហួស ជាមួយនឹងសិល្បៈនៃការរចនាម៉ូត ពោលគឺ
មានម៉ូត និងមានរូបរាងចម្លែកជាងគេបំផុតប្រចាំឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌នមានដដែលបន្ថែមថា សណ្ឋាគារ Sheraton Huzhou
Hot Springs Resort មួយនេះ មានកំពស់ដល់ទៅជាង ១០០ ម៉ែត្រ ឯណោះ ខណៈពេល
ដែលវាមានប្រវែងដល់ទៅ ១១៦ ម៉ែត្រ ។ Sheraton Huzhou Hot Springs Resort មាន
២៧ ជាន់ មានបន្ទប់ស្នាក់នៅដល់ទៅ៣២១បន្ទប់ ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការអោយ
ដឹង ពីប្រភពសារព័ត៌មានដដែលនេះ អះអាងថា សណ្ឋាគារមួយនេះ បានចំណាយទឹក
ប្រាក់ក្នុងការសាងសង់ដល់ទៅ ជាង ១ ពាន់លានដុល្លារឯណោះ ក៏ព្រោះ តែរាល់សម្ភារៈ
បរិក្ខាដែលត្រូវបានយកមកតុបតែងនិងសាងសង់ ឡើងនោះត្រូវបានកុម្ម៉ង់ទិញពីបរទេស
ដែលសុទ្ធសឹងតែជាគ្រឿងតុបតែងបរិក្ខារទំនើបៗ និងមានគុណភាពល្អបំផុត។
ជាការពិត វាគឺជាសមិទ្ធផលស្នាដៃដ៏ជោគជ័យមួយ ក្រោយពីមានការរចនាម៉ូតពីអ្នក
ជំនាញខាងចេញប្លង់ គូសម៉ូត និងស្ថាបត្យកម្ម Ma Yansong ។ ដោយសំកាំងខ្លួននៅ
លើមាត់ជ្រាំងបឹងហើយនោះ រាល់បន្ទប់សណ្ឋាគារមួយនេះ ពិតជាមានទេសភាពស្អាត
ពោលគឺបែរមុខទៅរកទេសភាពមាត់បឹង បែបធម្មជាតិ និង មានខ្បល់អាកាសបរិសុទ្ធ
ថែមទៀតផង៕
ដោយ ៖ ពិសី
ប្រភព ៖ CNN