CamNews

ចិនសាកល្បង UAV "នាគហោះ" Xianlong

ទំព័រ Topwar បានអោយដឹងថា ថ្មីៗនេះនៅក្រុង Chengdu ប្រទេសចិន យន្ដហោះគ្មានអ្នក
បើកបរ Xianglong កំពុងត្រូវបានត្រៀមដើម្បីហោះហើរសាកល្បងជាលើកដំបូងរបស់ខ្លួន។

UAV Xianlong មានបណ្ដោយ ១៤ម៉ែត្រ និងស្លាបប្រវែង ២៣ម៉ែត្រ អាចហោះហើរក្នុងរយៈ
កំពស់ពី ១៦,៧គ.ម ទៅ ១៨,៣គ.ម។

ទម្ងន់ដែលអាចផ្ទុកបានគឺ ៧.៥០០គ.ក រង្វង់ប្រតិបត្តិការណ៍ ៣.៨០០miles។ នៅលើយន្ដ
ហោះនេះនឹងត្រូវបានបំពាក់រ៉ាដាដែលមានសមត្ថភាពស៊ើបការពីចម្ងាយ ៤៨០គ.ម។ UAV
Xianlong ក៏នឹងត្រូវបំពាក់ប្រព័ន្ធនាំផ្លូវដោយផ្កាយរណប់ផងដែរ។

អាចហោះហើរក្នុងរយៈកំពស់ ១៨គ.ម

រូបភាព និងយន្ដហោះគំរូនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលអាកាស
Zuhai China Airshow 2006 ។

គេបានដឹងថា UAV Xianlong នឹងទទួលភារកិច្ចនាំផ្លូវកាំជ្រួចផ្លោងប្រឆាំងនាវាចម្បាំង
DF-21D ដែលបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយកងទ័ពចិន។

ក្រុមអ្នកវិភាគបានយល់ឃើញថា ប្រទេសចិនបង្កើត UAV Xianlong នេះឡើងគឺដើម្បីប្រជែង
ជាមួយយន្ដហោះស៊ើបការណ៍ RQ-4 របស់អាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD/Topwar

Tags: chinaplanewar