CamNews

ម្ដាយលុតជង្គង់សូមអោយកូនខំសិក្សា

ឃើញម្ដាយលុតជង្គង់នៅចំពោះមុខខ្លួនបែបនេះទៅហើយ ប៉ុន្ដែនាងជាកូនហាក់ដូចជាពុំ
មានប្រតិកម្មអ្វីទាំងអស់ នេះពិតជាកំពូលកូនមែន!

បន្ទាប់ពីករណីនារីម្នាក់លុតជង្គង់សូមទោសសង្សាររបស់ខ្លួន នៅប្រទេសចិន ដែលបានធ្វើ
អោយមតិទូទៅ ជាពិសេសក្រុមអ្នកលេងអ៊ីនធើរណែតជាស្ដ្រី មានការមិនពេញចិត្ត ក៏ប៉ុន្ដែ
ករណីថ្មីបំផុតមួយនេះរឹតតែធ្វើអោយមនុស្សទូទៅក្ដៅក្រហាយ ក្រោយពីបានឃើញទិដ្ឋភាព
ម្ដាយលុតជង្គង់អង្វរកូនស្រីអោយខំសិក្សា។

អ្នកដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានអោយដឹងថា ស្ដ្រីជាម្ដាយបានលុតជង្គង់
មួយសន្ទុះ នៅចំពោះមុខកូនស្រីសំណប់របស់ខ្លួនដែលជាសិស្សនៅសាលាមធ្យមសិក្សា
ប៉ុន្ដែនារីជាកូនមិនបញ្ចេញប្រតិកម្មណាមួយចំពោះការលុតជង្គង់របស់ម្ដាយ។ គេបានដឹង
ថា មូលហេតុដែលនាំអោយអ្នកម្ដាយរូបនេះធ្វើដូច្នេះគឺដើម្បីសូមអោយកូនស្រីរបស់ខ្លួន
ខិតខំ និងយកចិត្តទុកដាក់រៀនសូត្រ។

ម្ដាយលុតជង្គង់សូមអោយកូនយកចិត្តទុកដាក់ក្នុងការសិក្សា

ការលុតជង្គង់បែបនេះ នាំអោយមនុស្សជាច្រើនដែលនៅជុំវិញមានការទើសចិត្ត។ ក្រោយ
មកមនុស្សមួយចំនួនក៏បានមកជួយលើកស្ដ្រីនោះឡើង និងបានផ្ដល់យោបល់អោយអ្នក
ទាំងពីរត្រឡប់ទៅផ្ទះ។

មនុស្សមួយចំនួនទៀតយល់ថា មូលហេតុប្រាកដដែលនាំអោយអ្នកម្ដាយរូបនេះធ្វើដូច្នេះ គឺ
អាចបណ្ដាលមកពីលទ្ធផលនៃការសិក្សារបស់កូនស្រីមិនបានល្អ ឬអាក្រក់ជាងការគិតទុក
របស់អ្នកមានគុណរូបនេះ ឬដោយសារការណែនាំផ្សេងៗមិនត្រូវបាននារីជាកូនយកត្រចៀក
ស្ដាប់ ហេតុនេះ គាត់ក៏សម្រេចចិត្តលុតជង្គង់ដើម្បីអោយកូនមានការភ្ញាក់រឮក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: strangechinakneeling