CamNews

តារា 

ក្រលេកមើលរាជនីសម្រស់ ជ័យលាភីបវរកញ្ញាហុងកុង​ មានទំងន់តែ ៤០ គីឡូក្រាមប៉ុណ្ណោះ

ការប្រកួតបវរកញ្ញាហុងកុង ប្រចាំឆ្នាំ ២០១៣ បានធ្វើការប្រកួតជាយូរណាស់មកហើយ ទី
បំផុតការប្រកួត បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយយើងក៏បានរកឃើញ បេក្ខនារី
មកគ្រងម្កុដ តំណែងរាជនីសម្រស់ផងដែរ ។ កាលពីយប់មិញ ថ្ងៃទី ១ កញ្ញា ២០១៣ ការប្រ-
កួតបវរកញ្ញាហុងកុង បានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ដែលមានបេក្ខនារី ១០ រូបចុងក្រោយ
ដែលបានធ្វើឡើង នៅឯស្ថានីយ៍ទួរទស្សន៍ប៉ុស្ត៍ TVB ។



Grace Chan មានអាយុ ២២ ឆ្នាំ ដែលមានទំងន់ ត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ បានក្លាយ
ជាម្ចាស់ម្កុដរាជនីសម្រស់ប្រចាំឆ្នាំ​ ២០១៣ ដែលទទួលបានសំលេងឆ្នោតគាំទ្ររហូតដល់ ១៧
ម៉ឺនសំលេង ។ Sisley Choi អាយុ ២២ ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ ២ ដែលទទួលបាន
សំលេងគាំទ្រ ១១ ម៉ឹនសំលេង ខណៈពេលដែល Moon Lau ទទួលបានសំលេងគាំទ្រ ៦ម៉ឺន
សំលេងគាំទ្រ ទទួលបានចំណាត់ថ្នាក់លេខ ៣ ។



Grace Chan មិនត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ១ នោះទេ តែនាងក៏បានទទួលពានរង្វាន់ជា
ច្រើនដូចជា ពានរង្វាន់ថតរូបស្អាត ពានរង្វាន់បវរកញ្ញាទេសចរណ៍ ពានរង្វាន់ប្រជាប្រិយភាព
ពីគណៈកម្មការ និងទស្សនិកជនផងដែរ ។ Grace Chan ត្រូវបានអ្នកមានមុខមាត់ ក្នុងវិស័យ
សិល្បៈ ជាពិសេសទូរទស្សន៍ និយាយថា នាងនឹងក្លាយជាតារាមួយដ៏ល្បីក្នុងពេលឆាប់ៗនេះ ។
គួរបញ្ជាក់ផងដែរថា សំលេងឆ្នោតទាំងនោះ ៥០% បានមកពីសិល្បករសិល្បការនី ទាំងចាស់
ទាំងក្មេង និង ៥០% ទៀតទទួលបានពីទស្សនិកជន ៕ 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss world china star cbiz entertainment hong kong grace chan