រថយន្ដ១៥០គ្រឿងតូច-ធំធ្វើដំណើរនៅលើដងមហាវិថីរដ្ឋតិចសាសន៍ អាមេរិកកាលពីថ្ងៃទី២២
ខែវិច្ឆិកាបាន ប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ បណ្ដាលឱ្យ មនុស្ស២នាក់បាត់បង់ជីវិត និងជាង ១០០
នាក់ផ្សេងទៀតរងរបួស ។
លោក Rod Carroll ប្រធានការិយាល័យប៉ូលិសចរាចរណ៍ តំបន់ Jefferson រដ្ឋតិចសាសន៍ បាន
ឱ្យដឹងថា មានកង់ រថយន្ដ១៨គ្រឿងខ្ទាតទៅលើដំបូលរថយន្ដដទៃទៀត និងមានរថយន្ដជាច្រើន
គ្រឿងទៀត គរលើគ្នា ។
ប៉ូលិសបានរកឃើញជនរងគ្រោះពីរ នាក់បាត់បង់ជីវិតក្នុងរថយន្ដកុងតឺន័រ ចំណែកអ្នករងរបួស
ជាង ១០០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានប្រហែលជាង ១០នាក់ត្រូវបានគេ
យល់ថា អាចបាត់បង់ជីវិត។
លោក Rod Carroll បន្ដថា គ្រោះថ្នាក់ខាងលើនេះ បណ្ដាលមកពីការបើកបរក្នុងល្បឿនលឿន និង
មានរថយន្ដធ្វើចរាចរណ៍ច្រើនក្នុងថ្ងៃបុណ្យអំណរគុណ ខណៈដែលមេឃកំពុចុះអ័ព្ទ៕
ដោយ ៖ សីហា
ប្រភព ៖ huffingtonpost