CamNews

កីឡាអន្តរជាតិ 

Manchester United យកឈ្នះ Liverpool ៣ ទល់​នឹង ១ ដោយបានលើកពាន ICC

ដោយសេចក្ដីមោទនភាពជាខ្លាំងដែលរបស់ Manchester United  យកឈ្នះ Liverpool ៣ ទល់​នឹង ១  សម្រាប់ការប្រកួត ក្នុងវគ្គបញ្ចប់ ពោលជាជ័យលាភី International Champions Cup។

ការប្រកួតមានការស្វិតស្វាញជាខ្លាំងរវាងក្រុមទាំងពីរ តួយ៉ាងដូចជា   Liverpool  ​  មានកីឡាករ​ Steven Gerrard បានស៊ុតបាល់បញ្ចូលមួយគ្រាប់នាំមុខគេ ប៉ុន្ដែនៅនាទីបន្ដបន្ទាប់    កីឡាករ​របស់​ Manchester United មានដូចជា Wayne Rooney, Juan Mata ហើយនិង Jesse Lingard បាន​វាយបកផ្ទួនៗជាខ្លាំងធ្វើឲ្យ Liverpool ចាញ់១ ទល់និង ៣។

ការប្រកួតត្រូវបានធ្វើឡើងនៅទីលានកីឡា Sun Life ដែលស្ថិតនៅក្នុងតំបន់របស់ NFL's Miami Dolphins  នៃប្រទេសសហរដ្ឋអាមេរិច   ចំណែកអ្នកគាំទ្រដែលបានចូលរួម  មានដល់ទៅជា​ង ៥០.០០០ នាក់។

ម្ចាស់ក្រុម Manchester United គឺលោក Louis van Gaa បាន ​និយាយថា វាគឺជា​រឿង​​ល្អ​មួយ សម្រាប់ ​អ្នកគាំទ្រវិស័យកីឡានៅក្នុង   USA នេះ ហើយវាក៏ជាភាពកក់ក្ដៅផងដែរ​យើង​បានយក​ឈ្នះ។

ចំពោះការបរាជ័យនៃការប្រកួតដណ្ដើមយក   International   Champions Cup នេះ Liverpool​ ក៏​មាន​​ចិត្ដអាក់អន់បន្ដិចដែរ  ប៉ុន្ដែដោយសេចក្ដីរឹងមាំលើកទឹកចិត្ដក្រុមពួក​គេគិតថា  វាគ្រាន់​តែជា​កា​រ​​ធ្វើ​ដំណើរ​កម្សាន្ដដ៏អស្ចារ្យមួយ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC


Tags: Sport News International Champions Cup Manchester United Liverpool