CamNews

តូយ៉ូតាវៀតណាម រំលឹកខួបលើកទី ៤៥ នៃទិវាបង្កើត ទំនាក់ទំនងការទូត កម្ពុជា និងវៀតណាម

កាលពីថ្ងៃទី ២៨កក្កដា ឆ្នាំ ២០១២ ការប្រគំតន្ដ្រីមួយ ត្រូវបានធ្វើឡើង នៅសាលសន្និសីទចតុមុខ ក្រុងភ្នំពេញ ដើម្បីចូលរួមក្នុងសកម្មភាពរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងកម្ពុជា និងវៀតណាម។

 

ការប្រគំតន្ដ្រីមនេះ ត្រូវបានធ្វើឡើងក្រោមដឹកនាំរបស់លោក Honna Tetsuji ជនជាតិជប៉ុន និងជា
អ្នកបញ្ជាក្រុមភ្លេង ដ៏ល្បីឈ្មោះ ដែលធ្លាប់បានដឹកនាំក្រុមភ្លេង Nagoya Philharmonic ទៅសំដែង
នៅប្រទេសចំនួន ៨ នៅក្នុងទ្វីបអាស៊ី ដោយប្រើឈ្មោះ Toyata Classics។ កម្មវិធីនេះ ក៏ត្រូវបាន
ធ្វើឡើងក្រោមការឧបត្ថម្ភពីមូលនិធិ Toyota ផងដែរ។

គួររំលឹកថា ការប្រគំតន្ដ្រីនេះ ក៏ស្ថិតក្នុងកម្មវិធី Toyota Concert Tour ដែលត្រូវបានរៀបចំ និងធ្វើ
ការសំដែងនៅក្នុងប្រទេសចំនួន ៣ គឺ កម្ពុជា វៀតណាម និងឡាវ។ ដោយឡែក ការប្រគំតន្ដ្រីនេះ
នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយ ដើម្បីរំលឹកខួបលើកទី ៤៥ នៃទិវា
បង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម៕

ដោយ ៖ សូរីយ៉ា


Tags: vietnam cambodia