CamNews

រូបភាពសិស្សសាលា ឯកជន យកកាំភ្លើងភ្ជង់គ្នាលេង ផ្អើលពេញ facebook


រូបភាពខាងលើត្រូវបានគេបង្ហោះព្រោងព្រាតតាមបណ្ដាញសង្គម facebook ដែលជាសកម្មភាព
សិស្សសាលាឯកជនមួយដែលយើងមិនអាចបញ្ជាក់បានទេថាជាសិស្សសាលាតែបើតាមមើល
ឯកសណ្ឋាន និងមានការ Comment លើ facebook ផងនោះគេថាសិស្សទាំង ២ ក្នុងរូបនេះគឺជា
សិស្សសាលាអន្តរជាតិសឹង្ហបូរី (មិនប្រាកដ គ្រាន់ជាការប៉ាន់ស្មាន) ដែលសិស្សម្នាក់បានយកកាំ
ភ្លើងភ្ជង់ក្បាលសិស្សម្នាក់ទៀត ហើយថតរូបនេះជាការកំសាន្តលេង។

កាំភ្លើងក្នុងរូបនេះយើងមិនអាចបញ្ជាក់បានទេថាវាជាកាំភ្លើងពិតប្រាកដឬយ៉ាងណា ប៉ុន្តែបើមើល
តាមទំរង់រូបរាងអាវុធ នេះអាចជាកាំភ្លើងខ្លី Type 51 ផលិតនៅប្រទេសចិនដែលបានប្រើប្រាស់
ដោយនរគបាលកម្ពុជាទូទៅ និងប៉ូលីសចរាចរណ៍ជាដើម។

រូបភាពនេះកំពុងតែក្លាយជាប្រធានបទយ៉ាងក្ដៅគគុកដែលគេយកមកពិភាក្សាដេញដោលគ្នាលើ
facebook ថាតើនេះគឺជាកាំភ្លើងពិតឬយ៉ាងណា ហើយបើទោះបីជាវារបស់ពិតក្ដី ក្លែងក្លាយក្ដីតើ
វាសាកសមទេដែលយុវសិស្សថ្នាក់វិទ្យាល័យ ឬក្រោមវិទ្យាល័យ ដែលជាវ័យកំពុងក្រេបចំនេះដឹង
នេះមិនព្រមខិតខំសិក្សាបែរជាមកថតរូបបែបនេះបង្ហោះលើ facebook ទៅវិញ ឬមួយគិតថាថត
បែបនេះវាឡូយ វាសង្ហា អស្ចារ្ស មានស្រីតាមស្រលាញ់ច្រើន? ចុះលោកអ្នកវិញគិតយ៉ាងណា
ចំពោះរូបភាពនេះ?

ដោយ៖ ម៉ូកា 


Tags: gun khmer cambodia teen student