ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ បានគូស បញ្ជាក់ អោយដឹងថា នៅឯ ប្រទេស ចិន ឯណោះវិញ ករណីគ្រោះ អគ្គីភ័យមួយ បានកើតឡើង និង ឆាបឆេះ យ៉ាងសន្ធោ សន្ធៅ ដោយនៅ ក្នុងនោះ បានលេប ត្របាក់ ស្ពាន បុរាណ មួយកន្លែង។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា ករណីគ្រោះអគ្គីភ័យខាងលើនេះ បាន កើតឡើង កាលពី វេលាព្រឹកព្រលឹម ទាបភ្លឺ ឈាន ចូល ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៣ ពោលគឺ បានកើតឡើង នៅក្នុង ទីក្រុង បុរាណ Zhuoshui នាខេត្ត Chongqing ប្រទេស ចិន ។ យ៉ាងណា មិញ បើនិយាយ ពីមូលហេតុ ដែលនាំ អោយមាន ការឆាប ឆេះយ៉ាង សន្ធោសន្ធៅ ដូច្នេះ ពុំទាន់ ត្រូវបាន អាជ្ញាធរ ប្រចាំ តំបន់ អះអាង អោយដឹង នៅ ឡើយនោះទេ ។
បន្ទាប់ពីបានកើតមានឡើង នូវគ្រោះអគ្គីភ័យ លេបត្របាក់ស្ពានមួយកន្លែងនេះ ចាប់តាំង ពីវេលា ម៉ោងទាបភ្លឺ ហើយនោះ បទអន្តរាគមន៍ ក្នុង ការ ចេញជួយសង្គ្រោះ ក៏ត្រូវបាន គេមើល អោយឃើញថា ចុះទៅ ដល់កន្លែង កើតហេតុ ភ្លាមៗផងដែរ ដោយនៅ ក្នុងនោះ អគ្គីភ័យ ត្រូវបាន រំលត់ ទៅវិញ ទាំងស្រុង នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ ថ្ងៃដដែល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ