ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួត រវាង Real Madrid ប៉ះជាមួយក្រុមម្ចាស់ផ្ទះ Valencia កាលពីថ្ងៃមិ្សលមិញ បានបង្ហាញលទ្ធផលយ៉ាងគាប់ចិត្ដ ដោយ Real Madrid ត្រូវ Valencia ស៊ី ២ ទល់នឹង១ ។
Real Madrid ទទួលរងការអាម៉ាសជាទីបំផុត ក្រោយពីត្រូវ Valencia ក្រុមអន់ដែលស្ថិតក្នុងលំដាប់លេខ ទាបស្ទើតែបាតតារាង លត់ ២ គ្រាប់ ផ្ទួន ក្នុងតង់ ទី ២ ដោយខ្លួនឯងជាក្រុមមានមុខមាត់លំដាប់ថ្លៃថ្នូហើយជាម្ចាស់មុខតំណែងកំពូលក្នុងជួតារាង បែជាត្រូវចាញ់ក្រោមថ្វីជើងក្រុមអន់ដូច្នោះសោះ។ Real Madrid អាចរកពិន្ទុបានត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះក្នុងនាទីទី ១៤ ដោយការស៊ុតប៉េណង់ទី របស់ Cristaino Ronaldo មិនមែនជាថ្វីជើងលេងផ្ទាល់របស់ក្រុមឡើយ ។ អាចនិយាយបានថា ប្រើសិនបើគ្មានគ្រាប់ប៉េណង់ទីនោះទេ ម្ល៉េះ Real Madrid និងមិនមានពិន្ទុរាប់សូម្បីតែ ១ គ្រាប់ ។ ចំណែក Valencia ប្រើការលេងបានល្អ អាចបំបាក់ ដៃគូរជើងខ្លាំងម្ចាស់តារាង ដួលផ្កាប់មុខនៅតង់ទី ២ ដោយកីឡាករ Barragán នាទីទី 52 និងOtamendi ក្នុងនាទីទី 65 បញ្ចប់លទ្ធផលប្រកួត ក្រុមអាចស៊ីម្ចាស់តារាង ២ ទល់និង ១។
តែជារឿងមួយគួឲ្យសោកស្ដាយផងដែរ បើទោះបីជា Real Madrid ត្រូវបរាជ័យក៏ដោយ ក៏ពិន្ទុរបស់ក្រុមអាចរក្សាតំណែងបាន លើគេដដែល បើស្របពេល Bacelona ក៏ត្រូវ បរាជ័យក្នុងថ្ងៃប្រកួតដូចគ្នា ។ រីឯក្រុម Valencia អាចរុញច្រានខ្លួនមកត្រឹមលំដាប់លេខ ៤ ក្នុងតារាង។
ដោយ ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី