CamNews

មិនយកចិត្តទុកដាក់ធ្វើអោយរលាកក្មេង ទើបនឹងកើតបង្កជាជម្លោះ រវាងឪពុកម្ដាយ និងមន្ទីរពេទ្យ


មន្ទីរពេទ្យមួយនៅសង្កាត់ Longgang ក្រុង Shenzhen ប្រទេសចិន បានធ្វើអោយក្មេងប្រុស
ម្នាក់ដែលទើបនឹងកើតរលាកទឹកក្ដៅខណៈពេលដែលយកក្មេងនោះទៅងូតទឹកសម្អាតកាល
ពីដើមខែមកនេះ ដោយទឹកមានកំដៅក្ដៅហួសពេកបានបណ្ដាលអោយទារករលាកខ្លែបគូទ
ទាំងគូ។

ក្រោយមកគេបានប្រញ៉ាប់ប្រញាលបញ្ជូនទារកទៅមន្ទីរពេទ្យផ្សេងដើម្បីទទូលការព្យាបាល។
Shuaishuai ទារកកំសត់នេះទើបតែប្រសូតតែប៉ុណ្ណោះតែត្រូវមកទទួលរងគ្រោះដោយសារតែ
ភាពគ្មានទទួលខុសត្រូវរបស់ពេទ្យទៅវិញ ឪពុករបស់ក្មេងនេះបានប្រាប់ថា ខ្ញុំកំពុងតែឈរ
មើលពីក្រៅបង្អួចស្រាប់តែពេលនោះបានឮកូនប្រុសដែលទើបនឹងកើតរបស់ខ្ញុំយំយ៉ាងខ្លាំង
នៅពេលដែលជំនួយការពេទ្យបានដាក់វាចូលទៅក្នុងអាងជ័រសម្រាប់ងូតទឹកអោយក្មេងនោះ។
ក្រោយពីចេញពីងូតទឹកគាត់សង្កេតឃើញគូទរបស់កូនគាត់គឺក្រហមដល់រលៀកទៅហើយ
ខាងគិលានុបដ្ឋាយិការប្រាប់មកវិញថានេះមកពីគេមិនបានកត់ក្រិតទឹក ដោយសារតែទឹកក្ដៅ
ពេកទើបបណ្ដាលអោយរលាកក្មេង។ Shuaishuai ត្រូវទទួលរងការរលាកជាង៧%នៃរាង
កាយទាំងមួល ទោះជាកន្លងមកជាង២០ថ្ងៃក្ដីក៏របួសរលាកនេះពុំទាន់បានជាសាសន៍ស្បើយ
នៅឡើយទេ ចំនែកឯខាងឪពុកម្ដាយក្មេងឯនោះវិញកំពុងតែបន្តបញ្ហាជាមួយនឹងខាងមន្ទីរ
ពេទ្យដែលគេពុំទាន់ដល់ថ្នាក់ប្ដឹងគ្នានោះទេតែឪពុកម្ដាយក្មេងនៅតែព្យាយាមអោយមន្ទីរពេទ្យ
ដែលបង្កហេតុចេញថ្លៃព្យាបាលនិងសងជម្ងឺចិត្ត យ៉ាងណាខាងមន្ទីរពេទ្យអាចសងបានត្រឹម
ប្រមាណ ៤០០០០ Yaun ប៉ណ្ណោះតែខាងឪពុកម្ដាយក្មេងមិនទទួលព្រោះវាតិចជាងថ្លៃ
ព្យាបាល។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ chinabuzz

Tags: chinakidkidsburn