CamNews

កីឡាអន្តរជាតិ 

Arsenal និង Manutd បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១(មានវីដេអូ)

យប់មិញក្រុម Arsenal បើកទ្វារកីឡាដ្ឋាន Emirates ទទួលស្វាគមន៍ក្រុមភ្ញៀវ Manutd  មក
កាន់ទឹកដីរបស់ខ្លួន ។ ម៉ោង ១០ យប់ក្រុមទាំង ២ ក៏ចាប់ផ្តើមធ្វើការប្រកួតដោយចាប់ផ្តើម
បាន ២ នាទីក្រុ ម Arsenal  រកបាល់​បាន ១ គ្រាប់មុនដែលស៊ុតបញ្ចូលទីដោយ Walcott ។

ក្រុមទាំង​​  ២  ក៏បន្តសំរុកគ្នាទៅវិញទៅមក ចំណែកកីឡាករ  Persie មានឱកាសស៊ុតបាន
មួយជើងដំបូងដែរតែមិនសំរេច  រហូតដល់នាទីទី ៤៤ កីឡាក រ Persie ធ្វើបានសំរេចស៊ុត
បានមួយគ្រាប់សងវិញ តាមស្មើបានវិញរហូត​ចប់តង់ទី ១ លទ្ធផលស្មើគ្នាក្នុងលទ្ធផល ១-១ ។

ចូលមកដល់តង់ទី ២ ក្រុមទាំង ២ ខំប្រឹងសំរុកគ្នាទៅវិញទៅមក ធ្វើអោយការប្រកួតកាន់តែ
តានតឹង ទោះជាខំសំរុកយ៉ាងណា ក៏មិនអាចទៅរួចរហូតចប់តង់ទី ២ ក្នុងលទ្ធផល ១-១​ ។


 


ដោយ ៖ កុសល
ប្រភព ៖ k14