CamNews

កីឡាអន្តរជាតិ 

West Brom​​ ស្មើរជាមួយ Manutd ៥ ទល់ ៥ (មានវីដេអូ)

ការប្រកួតបិទរដូវកាល Premiere League ២០១២-២០១៣ យប់មិញនេះ West Brom និង
Manchester United បញ្ចប់ក្នុងលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលគឺ ៥ ទល់ ៥ ។



ក្នុងតង់ទី១ ក្រុម Manutd គាបសង្កត់ទៅលើ West Brom ជាខ្លាំងដោយក្នុងនាទីទី ៦ កីឡាករ
ជប៉ុន Kagawa ស៊ុតបានមួយគ្រាប់ រួចបន្តដោយកីឡាករ Jonas Olsson ធ្វើអោយមានកំហុស
បាល់ចូលទីខ្លួនឯង ជួយអោយ Manutd បានមួយគ្រាប់ទៀត នៅនាទីទី ៩ រហូតដល់នាទីទី
៣០ Alexander Buttner ស៊ុតបន្ថែមមួយគ្រាប់ទៀត តែ West Brom ក៏មិនទាន់បាក់ទឹកចិត្តតាម
បាន ១ គ្រាប់វិញនៅនាទីទី ៤០ ដោយកីឡាករ James Morrison បញ្ចប់តង់ទី ១ ក្នុងលទ្ធផល
៣ ទល់ ១ ។

ចូលមកតង់ទី ២ នាទីទី ៥០ Lukaku តាមបានមួយគ្រាប់ទៀត តែ Van Persie ថែមមួយគ្រាប់
ពីលើវិញនៅនាទីទី ៥៣ តមកទៀតដោយ Chicharito នៅនាទីទី ៦៣ ធ្វើអោយលទ្ធផលគ្រាប់
បាល់មានគំលាតឆ្ងាយពីគ្នា តែ West Brom នៅតែអាចធ្វើបាន ដោយស៊ុតបាន ៣ គ្រាប់ផ្ទួនៗ
ដោយកីឡាករ Lukaku នាទីទី​ ៨១ Mulumbu នាទីទី ៨២ និង Lukaku នាទីទី ៨៦ បញ្ចប់តង់
ក្រុម West Brom ស្មើរជាមួយ Manchester United ក្នុងលទ្ធផល ៥ ទល់ ៥ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14,youtube 


Tags: football soccer result manu west brom