CamNews

កីឡា 

Barcelona - Real: ទីលានរបស់ Messi និង Ronaldo

ការប្រកួត Super classic លើកទី 223 បានសម្តែងឡើងពិតជាធ្វើឲ្យទស្សនិកជនជក់
ចិត្ត
យ៉ាងខ្លាំង អង្គុយស្ទើរមិនជាប់កៅអី។

Real គឺជាក្លឹបដែលចូលប្រកួតមានសន្ទុះខ្លាំងជាង ហើយរហូតដល់នាទីទី23, Ronaldo រកគ្រាប់
បាល់នាំមុខបានសំរេចឲ្យ Real។ ប៉ុន្តែក្រោយនោះមិនយូរប៉ុន្មាន Messi បានឆ្លើយតបចម្លើយទៅ
ឲ្យ Ronaldo វិញដោយរកបានគ្រាប់បាល់ស្មើវិញឲ្យ Barcelona។ នៅនាទីបន្ទាប់នៅក្នុងតង់ទី1
ការប្រកួតមានការពុះកញ្ជ្រោលយ៉ាងខ្លាំង ប៉ុន្តែមិនមានគ្រាប់បាល់បន្ថែមសំរាប់ក្លឹបទាំងពីរទេ។

Ronaldo និង Messi រកបានម្នាក់ពីរគ្រាប់ឲ្យក្លឹបរបស់ខ្លួន

ចូលដល់តង់ទី2, នៅនាទីទី61 Messi រកគ្រាប់បាល់បានសំរេចលើកទីពីរឲ្យ Barcelona ។ ប៉ុន្តែ
ក្រោយនោះតែ 5នាទី Ronaldo ក៏រកបានគ្រាប់បាល់ស្មើឲ្យ Real វិញ។ ចប់ការប្រកួតក្រុមទាំងពីរ
ទទួលបានលទ្ធផលស្មើគ្នា(2-2)។ ដូច្នេះ Real នៅតែចាញ់ពិន្ទុរបស់ Barcelona 8ពិន្ទុនៅក្នុងតារាង
ពិន្ទុ La Liga ដដែល។

វីដេអូ Highlight Goals រវាង Barcelona vs Real Madrid

លទ្ធផល៖ Barcelona vs Real Madrid (2-2)
រកបានគ្រាប់បាល់៖ Messi (31', 61') - Ronaldo (23', 66')
កីឡាករចូលប្រកួត៖
Barca:
Valdes - Alves, Mascherano, Adriano, Alba - Busquets, Xavi, Iniesta - Pedro, Cesc,
Messi.
Real:
Casillas - Arbeloa, Pepe, Ramos, Marcelo - Xabi Alonso, Khedira - Di Maria, Oezil,
Ronaldo - Benzema.


ដោយ៖ សិលា
ប្រភព៖ 24h


Tags: barcelona real madrid messi ronaldo football sport