CamNews

ប្លែកៗ 

ញាក់សាច់ ជាមួយនឹងបង្គោល ឆ្អឹងថ្គាមមនុស្ស ដែលត្រូវបានកាត់ចោល ពេលវះកាត់កែសម្ផស្ស ក្នុងមន្ទីរពេទ្យមួយ

មន្ទីពេទ្យមួយនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានទទួលការរិះគន់យ៉ាងច្រើន នៅពេលដែលបាន ដាក់តាំងបង្ហាញនូវឆ្អឹងថ្គាមជាច្រើនដុំ របស់អ្នកដែលបានមកវះកាត់កែសម្ផស្ស ធ្វើជាបង្គោល សសរ ច្រកចូល មន្ទីរពេទ្យតែម្តង។  

សសរ ឆ្អឹងថ្គាមពីរ ត្រូវបានដាក់បង្ហាញ នៅច្រកចូល មន្ទីរពេទ្យវះកាត់ កែសម្ផស្ស Oin

មន្ទីរពេទ្យវះកាត់កែសម្ផស្ស Oin នៅ Gangnam ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង បានធ្វើ និង ដាក់បង្គោលពីរ ធ្វើពីកែវ ដោយក្នុងនោះមានផ្ទុកសុទ្ធតែជាចំណែកឆ្អឹងថ្គាម ដែលនៅសល់ពីការ វះកាត់ បង្ហាញជាសាធារណៈ ដើម្បីផ្សាយពាណិជ្ជកម្ម។ នៅលើគេហទំព័រនៃមន្ទីរពេទ្យនេះ បាន សរសេរថាៈ "យើងខ្ញុំ ធ្វើពិព័រណ៌ ឆ្អឹងថ្គាមមនុស្ស ដែលបានមកពីការវះកាត់កែសម្ផស្ស ដើម្បីឲ្យ អតិថិជនរបស់ខ្លួន អាចមើលឃើញផ្ទាល់"។

ក្រោយមក រូបភាពនៃបង្គោលឆ្អឹងថ្គាមនេះ ក៏បានចែករំលែកសាយភាពពេញ បណ្តាញទំនាក់ ទំនង Twitter, Facebook,... ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ មានប្រតិកម្ម ប្រឆាំង។ មនុស្សជាច្រើនបានរិះគន់ថា នេះគឺជាសកម្មភាពដ៏អាក្រក់បំផុត ជាការផ្សាយពាណិជ្ជ កម្ម គ្មានវិជ្ជាជីវៈ មិនសមហេតុផលទាល់តែសោះ។

រូបភាពមុន និងក្រោយការវះកាត់ កាត់ថ្គាមចេញ របស់អតិថិជនម្នាក់ នៅមន្ទីរពេទ្យ

នៅចំពោះមុខនឹងប្រតិកម្មរបស់សាធារណជន មន្ទីរសុខាភិបាល Gangnam បានធ្វើការផាក ពិន័យរដ្ឋបាល ទៅលើមន្ទីរពេទ្យកែសម្ផស្ស Oin ចំនួន ២៨០០ ដុល្លារ។ មន្រ្តីម្នាក់បានឲ្យដឹងថា ដោយសារតែមិនមានភស្តុតាងអ្វីដែលថា មន្ទីរពេទ្យ Oin បានរំលោភ បញ្ហាសុខភាព អនាម័យ ដូច្នេះពួកគេ គ្រាន់តែត្រូវបានផាកពិន័យ រដ្ឋបាលប៉ុណ្ណោះ។

ឆ្អឹងរបស់មនុស្ស បន្ទាប់ពីត្រូវបានវះកាត់ចេញមក វាគឺជាកាកសំណល់វេជ្ជសាស្រ្ត និងត្រូវបាន ដុតចោល ឬកំទេចវាទៅតាមដំណាក់កាល៕

ប្រែសម្រួល៖ សិលា
ប្រភព៖ afamily


Tags: tower jaw plastic surgery unbelievable strange រឿងប្លែកៗ