ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Manchester City ទំនងជាក្រពុលមុខ ក្ដៅក្រហាយខ្លាំងណាស់ហើយក្រោយពីមើលឃើញឱកាសខ្លួនក្លាយទៅជាម្ចាស់តំណែងកំពូលតារាង ម្ដងហើយៗទៀត ដែលត្រូវបំផ្លាញដោយ Chelsea ។
លោក Manuel Pellegrini ថ្នាក់ដឹកនាំជើងចាស់ របស់ Manchester City មិនសូវសប្បាយចិត្ដនិងការបង្ហាញលទ្ធផលកាលពីយប់មិញប៉ុន្មានទេ ក្រោយពីក្ដីរំពឹងទុករបស់គាត់ត្រូវបានកាត់ផ្ដាច់ដោយ Chelsea បានបំបាក់ West Ham ២ ទល់នឹង ០ ធ្វើឲ្យក្រុមឡើង ៣ ពិន្ទុបន្ថែម ស្របពេលក្រុមរបស់គាត់ក៏បានផ្ដួល West Brom ត្រឹមពិន្ទុ ៣ ទល់នឹង ១ បន្ថែម ៣ ពិន្ទុដូចគ្នា ក្រុមទាំង ២ នៅតែកាន់តំណែងតាមលំដាប់រៀងៗខ្លួន ។ មូលហេតុដូច្នោះហើយ បានជា Manuel Pellegrini និយាយទៅកាន់ Chelsea ខ្លាំងៗថា Man City រៀបចំខ្លួនជាស្រេចដើម្បីបង្កើតប្រវត្ដិសាស្រ្ដប៉ះជាមួយ Chelsea ។
ប្រភពបានបន្ដទៀតថា រូបគាត់មិនដែលមានការខ្វាយខ្វល់នឹងទិន្ន័យរបស់ Chelsea យ៉ាងម៉េចឡើយសំខាន់នៅពេលនេះ ក្រុមមានពិន្ទុ ៤២ គ្រាប់ក្នុងដៃ ហើយធ្វើយ៉ាងណាត្រូវតែរក្សាជ័យជំនះឲ្យគង់វង្សជានិច្ច ។ សម្រាប់ការប្រកួតក្នុងរដូវកាលនេះ ក្រុមនៅមានចំនួន ២០ ប្រកួតបន្ដទៀតដើម្បីបញ្ចប់ ហើយក្រុមណាអាចឈានដល់ ៨៦ ពិន្ទុមុនគឺអាចឈ្នះក្នុងរដូវកាលនេះហើយ។ ម្យ៉ាងវិញទៀតក្នុងសប្ដាហ៍គឺជាសប្ដាហ៍ដែលល្អបំផុងសម្រាប់ក្ដាប់យកឱកាសក្លាយជាម្ចាស់តារាងកំពូល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirro