CamNews

តារា 

បទចម្រៀងថ្មីរបស់ SJ ទទួលការគាំទ្រជាង ១ លានសម្លេងត្រឹម ១២ ម៉ោងក្រោយចេញផ្សាយ!


Super Junior បានបាត់មុខអស់មួយរយៈក្រោយពេលចេញនូវអាលប៊ុមទី ៥ ដែលមានចំណងជើង
ថា Mr. Simple នោះពួកគេបានត្រលប់មកវិញដោយកាលពីប៉ុន្មានថ្ងៃមុននេះគេបានចេញផ្សាយបទ
ចម្រៀងថ្មីដែលមានចំណងជើងថា Sexy, Free & Single ដែលជាបទមួយក្នុងអាល់ប៊ុមទី ៦ របស់គេ
ហើយក្នុងនោះក៏មានសការចូលរួមពីសមាជិកចាស់ដែលបានចេញទៅបំពេញភារកិច្ចជាទាហានផង
ដែលគឺ Kangin។

អ្វីដែលមិនគួរអោយជឿនោះគឺបទចម្រៀងថ្មីនេះគ្រាន់ទែជាបទមួយក្នុងចំណោមបទទាំងអស់របស់
អាលប៊ុមថ្មីទី ៦ របស់គេប៉ុណ្ណោះ គឺទទួលបានការគាំទ្រដោយចូលទស្សនាដល់ទៅលើស ១ លាន
ដងក្នុង Youtube ក្នុងរយៈពេលប្រមាណជាង ១២ ម៉ោងប៉ណ្ណោះ! គេសង្កេតឃើញថានេះជាជោក
ជ័យមួយរបស់ SJ ដោយគេរំពឹងថាអាល់ប៊ុមទី ៦ ដែលនឹងមានចេញលក់ក្នុងពាកកណ្ដាលខែ ៧
នេះនឹងក្លាយជាអាល់ប៊ុមដែល លក់ដាច់បំផុតប្រចាំឆ្នាំ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: super junior kpop