យន្តហោះផលិតពីឈើមួយ បានធ្លាក់លើវាលទំនាប ដែលមានចំងាយប្រមាណជា ២៧៤
ម៉ែត្រ ពីកន្លែងដែលកកស្ទះ មានមនុស្សចំនួន ៦០០នាក់ កំពុងតែហែក្បួនយោធា។
យោងតាមប៉ូលិស បានឱ្យដឹងថា យើងបានព្យាយាមជួយសង្រ្គោះ អ្នកបើកយន្តហោះ
បន្ទាប់ពី យន្តហោះនោះបានធ្លាក់នៅម៉ោង ៩:៤៥នាទីព្រឹក។ ប៉ុន្តែគួរឱ្យសោកស្តាយ គាត់
បានស្លាប់ភ្លាមៗ ក្រោយពីយន្តហោះធ្លាក់។
ប៉ូលិស បានបន្តទៀតថា យន្តហោះនេះបានធ្លាក់ នៅក្នុងតំបន់ Old Warden Aerodrome
ប្រទេសអង់គ្លេស៕
ដោយ៖ វណ្ណៈ
ប្រភព៖ news.sky