ភ្នំពេញៈ តារាចម្រៀងស្រីដែលធ្លាប់តែផ្លាស់ទ្រនំ ទៅជ្រកក្រោមដំបូល ផលិតកម្មហង្សមាស
កញ្ញា ផន នីដា ដែលគេធ្លាប់ដឹងថា ជាអតីតមិត្តស្រី របស់តារាចម្រៀងប្រុស លោក នៅ ស៊ីនឿន
ដែលបានបែកបាក់គ្នា អស់រយៈពេលជាច្រើនឆ្នាំ មកហើយនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀង
ស្រីរូបនេះ បែរជាវិលត្រឡប់ទៅ សាងភាពផ្អែមល្ហែម ជាមួយបុរសរូបសង្ហារនេះ រហូតធ្វើឲ្យទស្ស
និកជនគិតថា នាងវិលរកស្នេហ៍ចាស់ បន្ទាប់ពីផ្លាស់ទ្រនំ ទៅជ្រកក្រោមដំបូលតែមួយ។
នៅក្នុងពិធីខួបកំណើត របស់តារាចម្រៀងប្រុស រូបសង្ហាមាឌមាំលោក នៅ ស៊ីនឿន កាលពី រាត្រី
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២នេះ កន្លងទៅនេះ គេសង្កេតឃើញថាមាន តារាប្រុសស្រីជាច្រើន បាន
អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី បង្កភាពសប្បាយរីករាយ តែអ្វីដែលចំឡែក នឹកស្មាន
មិនដល់នោះគឺ នៅក្នុងកម្មវិធីនោះគេបានឃើញ វត្តមានរបស់តារាចម្រៀង ចំណូលថ្មីរបស់ផលិតកម្ម
ហង្សមាស និងជាអតីតសង្សារចាស់ កញ្ញា ផន នីដា ចូលរួមពោរពេញដោយ ភាពសប្បាយរីករាយ
ហើយនាងក៏បានបញ្ចេញ កាយវិការ ដូចជាយកចិត្តទុកដាក់ មើលការខុសត្រូវនៅក្នុង កម្មវិធីប្រៀប
ដូចជា នាងក៏ជាម្ចាស់កម្មវិធី មួយរូបថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះគេសង្កេតឃើញពី អត្តចរិករបស់ពួកគេទាំងពីរ ហាក់ដូចជានៅតែមានចិត្ត ស្រ
លាញ់គ្នាយកចិត្តទុកដាក់ ជួយមើលការខុសត្រូវរវាងគ្នា ទៅវិញទៅមកប្រៀបដូចជា គូស្នេហ៍អ៊ីច៊ឹង
រហូតធ្វើឲ្យទស្សនិកជន មានចម្ងល់ថាពួកគេលួចលាក់ បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា សារឡើងវិញ
តាំងពីពេលណា។
ជុំវិញចម្ងល់ដែលតារាចម្រៀងស្រីថ្ពាល់ខួច កញ្ញា ផន នីដា លេចមុខក្នុងកម្មវិធីនេះត្រូវបាននាងប្រាប់
Looking TODAYដោយសំដីខ្លីថា ”ខ្ញុំមកចូលរួមក្នុងកម្មវិធីខួបបងស៊ីនឿនគឺដោយសារតែគាត់អញ្ជើញ
ឲ្យចូលរួម មិនមែនខ្ញុំមកដោយចិត្តឯងនោះទេ”។
តែការដែលតារាស្រីរូបនេះ លេចមុខមាត់នៅក្នុងកម្មវិធីនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា ប្រហែលជា
នាងនិង លោក ស៊ីនឿន បែរត្រឡប់មកស្រលាញ់គ្នា សារជាថ្មីម្តងទៀតហើយ ការដែលនាងចូលរួម
ក្នុងកម្មវិធីនេះ គឺមិនមែនត្រឹមតែមកចូលរួម ខួបកំណើតប៉ុណ្ណោះទេ ពោល គឺប្រហែលជានាងមក
បង្ហាញខ្លួន ជម្រាបសួរណែនាំខ្លួន ឲ្យក្រុមគ្រួសារ របស់លោកបាន ស្គាល់ថែមទៀតផង។ រហូតធ្វើ
ឲ្យទស្សនិកជន និងសិល្បករ-សិល្បការិនីជាច្រើន លើកជាសំនួរថាការដែល កញ្ញា ផន នីដា លេច
មុខចូលរួមកម្មវិធី ខួបកំណើតនេះ អាចជាសញ្ញាវិជ្ជមាន ដែលពួកគេ ចាប់ផ្តើម បើក ទំព័រស្នេហ៍សារ
ជាថ្មីម្តងទៀតហើយ តើពួកគេអាចដឹកដៃគ្នា ចូលរោងការ ទៅតាម ប្រពៃណីខ្មែរក្នុងពេលឆាប់ៗ ខាង
មុខនេះដែរឬយ៉ាងណា?៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល