CamNews

សំណើច 

សំណើច រឿង៖ មើលឱ្យច្បាស់

នារាត្រីសមោសរមួយ នារីម្នាក់ស្អាតច្រឡឹងបង្ហាញខ្លួនធ្វើឲ្យប្រុសៗគ្រប់វ័យមើលតាមគ្រប់គ្នា ។ 
ឃើញដូច្នេះស្ត្រីម្នាក់កើតចិត្តច្រណែននិយាយជាមួយប្តី 
បងមើលហ្ន៎ ប្រុសៗស្ទើធ្លាក់គ្រាប់ភ្នែកដោយសារនាងម្នាក់ហ្នឹង ។ ប៉ុន្តែសម្រាប់ខ្ញុំ 


នាងម្នាក់គ្មានស្អាតត្រង់ណាសោះ កោតតែប្រុសៗជ្រួលជ្រើមទៅកើត។ 
ប្តីសើចញឹមៗ 
មែន បងក៏ឃើញនាងអត់មានត្រង់ណាស្អាតជាងអូនដែល ។ ចាំបងទៅកៀកពិនិត្យឲ្យច្បាសសិនមើល ៕