CamNews

កីឡា 

Jose Mourinho លាន់មាត់អួតសរសើរ Eden Hazard ថា ជាជនទី ៣ បន្ទាប់ពី Messi និង Ronaldo

ព័ត៌មានកីឡា៖ លោក Jose Mourinho លាន់មាត់អួតសរសើរ កីឡាករវ័យក្មេងរបស់ខ្លួន ដែលជួយឲ្យ Chelsea កាច់បំបាក់ Man Unitd ក្នុងទឹកដីរបស់ខ្លួនថា​ ពិតជាមានសមត្ថភាពខ្លាំង​មិនចាញ់ Ronaldo និង Messi មែន ។ 

ខ្សែប្រយុទ្ធកណ្ដាលវ័យក្មេងរបស់ Chelsea ឈ្មោះថា Eden Hazard បន្ទាប់ពីដឹងខ្លួនថា ក្រុមត្រូវអវត្ដ មាន Diego Costa ក៏ត្រូវថ្នាក់ដឹកនាំតែងតាំង ឲ្យដឹកនាំក្រុម បើកការប្រយុទ្ធជាមួយ Man United ក្នុងទឹកដីរបស់ខ្លួន រហូតដល់កីឡារកបានពិន្ទុ ១ គ្រាប់យកឈ្នះដៃគូរយ៉ាងងាយស្រួល ។ ស្នាដៃសាង​គុណ​សម្បត្ដិ របស់កីឡាករម្ដងនេះ លោក Jose Mourinho ពិតជាកោតសរសើរមិនដាច់ពីមាត់ ។ 

Eden Hazard ត្រូវបានគេតែងតាំងជាបេក្ខជនឈឈ្មោះប្រកួតប្រជែងកីឡាករឆ្នើមវ័យក្មេង ប្រចាំនៅ Premier League ក្រោយពីកីឡាករម្នាក់នេះ បានសន្សំពិន្ទុបានរហូតដល់ទៅ ១៣ គ្រាប់ក្នុងមួយរដូវកាលនេះ​។ 

ទន្ទឹមនឹងនេះផងដែរ លោក Mourinho បានអួតសរសើរប្រាប់ដល់អ្នកការសែតថា​ Eden Hazard គឺនៅក្មេង ប៉ុន្ដែគំនិតគឺចាស់ទំ ហើយសមត្ថភាពរបស់គាត់គឺសាកសម បន្ទាប់ពី Ronaldo និង Messi មកគឺគាត់ ជាជនទី ៣ នៃកីឡាករឆ្នើមលើពិភពលោក។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Cambodia Eden Hazard